វិស័យឯកជនបង្ហាញពីស្ថិរភាពក្នុងអាជីវកម្ម និងប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍លើការកែច្នៃផលិតផលក្នុងស្រុក

2023/08/08 07:33:43 pm        636

ភ្នំពេញ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា ​ចាប់តាំពីមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ឆ្នាំ២០២៣នេះ រហូតដល់ការបោះឆ្នោតបានបញ្ចប់វិស័យឯកជន ​ជាពិសេសសហគ្រាសធុនតូច និងមធ្យម​នៅក្នុងប្រទេសកម្ពុជា​អាចរក្សាបាននូវស្ថិរភាពក្នុងការប្រកបអាជីវកម្ម និងបានប្ដេជ្ញា​សហការ​ធ្វើការងារជាមួយរដ្ឋាភិបាលថ្មី​ជាដោយផ្ដោតសំខាន់លើការកែច្នៃ​ផលិតផលក្នុងស្រុក។

លោកឧកញ៉ា តែ តាំងប៉ ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៣នេះថា​ប្រទេសកម្ពុជា​ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាល​មានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី កាលពីអាណត្តិមុនៗ គ្រប់គ្រងបានយ៉ាងល្អចំពោះបញ្ហានយោបាយនៅក្នុងប្រទេស ជាពិសេស​វិបត្តិជំងឺកូវីដ-១៩ហើយបានរៀបចំព្រឹត្តិការធំៗ​ជាច្រើនឱ្យទទួល​បានជោគជ័យ​ដូចជា​ព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។ 

លោកបន្តថា តាមរយៈយុទ្ធសាស្រ្ដ និងគោលនយោបាយច្បាស់លាស់​របស់រាជរដ្ឋាភិបាលដែល​ដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជានេះហើយទើប​អាច​រក្សា​បាន​នូវស្ថិរភាព និងការអភិវឌ្ឍ​នៅក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា តែ តាំងប៉ ក្នុងនាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា​បានអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ដែល​ព្រះមហាក្សត្របាន​ចេញ​ព្រះរាជក្រឹត្យចាត់តាំង​នាយករដ្ឋមន្ត្រីថ្មី សម្រាប់ដឹកនាំប្រទេសកម្ពុជា ។ លោកបន្តថា វិស័យ​ឯកជនជាពិសេសសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា ប្ដេជ្ញារួមគ្នាធ្វើកិច្ចការងារ​ជាមួយ​រាជរដ្ឋាភិបាលថ្មីជាពិសេសលើការកែច្នៃផលិតផលក្នុងស្រុកដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកម្ពុជា​ឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។

សូមជម្រាបថា សហគ្រាសធុនតូច និងមធ្យម បានកំពុង​ដើរតួរជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចជាតិ។ ដើម្បីគាំទ្រ ​និងជំរុញឱ្យមានកំណើនជាបន្តបន្ទាប់ ​និងការពង្រីកអាជីវកម្មខ្នាតតូច និង​មធ្យមរបស់សហគ្រាសធុនតូច និង​មធ្យមរាជរដ្ឋាភិបាល​បាន​លើក​ទឹកចិត្តផ្នែក​គោល​នយោបាយដូចជា ​ការកាត់បន្ថយពន្ធ ​និងការលើកលែងពន្ធជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm