ឯកឧត្ដម សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជារៀបចំគណៈរដ្ឋមន្រ្តីថ្មី ប្រកបដោយសមត្ថភាព

2023/08/08 07:39:52 pm        740

ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​បានរៀបចំគណៈរដ្ឋមន្រ្តីថ្មី ប្រកបដោយសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសកម្ពុជា ក្នុងអាណត្តិទី៧នេះ ខណៈឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែ ជានាយករដ្ឋមន្រ្ដីថ្មីរួម នឹងសមាសភាពថ្នាក់ដឹកនាំវ័យក្មេងចេញពីគណបក្សប្រជាជនជាច្រើនរូបទៀត។

បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបង្គាប់​ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ​សម្រាប់អាណ្ណត្តិទី៧ ឯកឧត្តម សុខ ឥសាន ​បានប្រាប់ BTV News ឲ្យដឹងនៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះថា ដើម្បីឆ្ពោះទៅរកការរៀបចំរាជរដ្ឋាភិបាល ​នីតិកាលទី៧ ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា មកដល់ពេលនេះ​ការរៀបចំសមាសភាព​គណៈរដ្ឋមន្រ្តី​បានត្រៀមលក្ខណៈគ្រប់គ្រាន់ ​និងរង់ចាំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាតែប៉ុណ្ណោះ។

ឯកឧត្តម បញ្ជាក់ថា ​ចំពោះគណៈរដ្ឋមន្រ្តីថ្មីសម្រាប់នីតិកាលទី៧ ​គឺជាសមាសភាពថ្មី ដែលមាន​សមត្ថភាព និងធានាការអនុវត្តកម្មវិធីនយោបាយរបស់​គណបក្សប្រជាជន​កម្ពុជា​ឲ្យប្រែក្លាយ​ជា​សមិទ្ធផល​ជាក់ស្តែងសម្រាប់ជាប្រយោជន៍​ជូន​សង្គមជាតិ និងប្រជាជន។

សូមជម្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើក១ ​និងលើកដំបូង នាថ្ងៃទី២១​ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជវត្តមានដ៏​ខ្ពង់ខ្ពស់​បំផុតរបស់ព្រះ​ករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក​ សមាជិកាសភាសរុប១២៥រូប ​ដើម្បី​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​លើការរៀបចំ​រាជរដ្ឋាភិបាល នីតិកាលទី៧៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        77
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        71
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm