ក្រុមអ្នកស្រាវជ្រាវ ស្នើជួយពង្រីកការប្រើឧបករណ៍អេឡិចត្រូនិច ក្នុងការផ្តល់សេវាជំងឺអេដស៍នៅតាមន្ទីរពេទ្យ

2023/08/08 08:18:34 pm        309

ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវ បានស្នើសុំឱ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគក៏ដូចជាក្រសួងសុខាភិបាល ជួយពង្រីក និងជំរុញឱ្យមានការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច នៅតាមមន្ទីរពេទ្យ គ្លីនិក ដែលមានផ្តល់សេវាព្យាបាលជំងឺអេដស៍ផ្សេងៗ ទៀតនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ​លទ្ធផលស្រាវជ្រាវ នៃគម្រោងសិក្សា ស្ដីពី៖ ការចូលរួមរបស់សហគមន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា​ទំនាក់ទំនងក្នុងវិស័យសុខាភិបាល​ ដើម្បីរក្សា អ្នកផ្ទុកមរាគអេដស៍ក្នុងប្រទេសកម្ពុជា អោយស្ថិត​ក្នុងសេវាថែទាំ និងព្យាបាល នៅព្រឹកថ្ងៃទី០៨ សីហានេះថា ការស្នើសុំនេះធ្វើឡើងបន្ទាប់ពី​ក្រុមការងារ​ស្រាវជ្រាវរកឃើញថាការប្រើប្រាស់នូវ tablet ជាឧបករណ៍បច្ចេកវិទ្យា សម្រាប់សម្រួល​ក្នុងការប្រាស្រ័យទាក់ទងរវាងអ្នកជំងឺ និងអ្នកផ្តល់សេវា និងការបណ្តុះបណ្តាលអំពីវិធីសាស្ត្រ​ប្រាស្រ័យទាក់ទង រវាងអ្នកជំងឺ និងអ្នកផ្តល់សេវា ពិតជាអាចជួយធ្វើឱ្យមានភាពប្រសើរឡើង នូវការប្រើប្រាស់សេវាព្យាបាលមេរោគអេដស៍។ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការ​ជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងទទួល​បានការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច បានរៀបចំគម្រោងសិក្សាស្ដីពី៖ ការចូលរួមរបស់សហគមន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា​ទំនាក់ទំនង​ក្នុងវិស័យសុខាភិបាល ដើម្បីរក្សាអ្នកផ្ទុកមរាគអេដស៍ក្នុងប្រទេសកម្ពុជា ឲ្យស្ថិតក្នុងសេវាថែទាំ និងព្យាបាលមានរយៈពេល២ឆ្នាំ ចាប់ពីចុងឆ្នាំ២០២០ រហូតដល់ចុងឆ្នាំ២០២២ អនុវត្តនៅ​តាមមន្ទីរពេទ្យ/គ្លីនិក ដែលមានសេវាព្យាបាល ជំងឺអេដស៍ សរុបចំនួន០៨ គឺ៤កន្លែង ក្នុងរាជធានីភ្នំពេញ ១កន្លែង ក្នុងខេត្តកណ្តាល និង៣កន្លែង ក្នុងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលស្រាវជ្រាវរកឃើញថា អ្នកផ្តល់​សេវាព្យាបាលជំងឺអេដស៍ភាគច្រើនគាំទ្រការប្រើប្រាស់បច្ចេកវិទ្យា​ទំនាក់ទំនងក្នុងវិស័យសុខាភិបាល និងយល់ឃើញថា ទំនាក់ទំនងពីចំងាយតាមរយៈ បច្ចេកវិទ្យាបានជួយសម្រួលយ៉ាងខ្លាំង ដល់ការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកជំងឺ ជាពិសេសក្នុងកំឡុងពេលកូវីដ-១៩។

នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង​ដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងថា គម្រោងសិក្សានេះមួយផ្នែកជាការជំរុញនូវ​ទំនើបកម្មក្នុងការផ្តល់សេវាក្នុងវិស័យសុខាភិបាល ស្របតាមគោលនយោបាលរដ្ឋាភិបាលឌីជីថល របស់ប្រទេសកម្ពុជា និងមួយផ្នែកទៀត ​បានផ្តល់នូវវគ្គបណ្តុះបណ្តាលជាមួយអ្នកជំនាញខាង Community Engagement ជួយពង្រឹងសមត្ថភាព និងឥរិយាបទល្អរបស់មន្ត្រី-បុគ្គលិកសុខាភិបាល​យើងដែលជាអ្នកផ្តល់សេវា សុខាភិបាល ក្នុងការរក្សា ទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នា​ល្អជាមួយអ្នកជម្ងឺ របស់គាត់។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថាភស្តុតាងជាក់ស្តែងទទួលបានពី លទ្ធផលស្រាវជ្រាវនេះ គឺអ្នកជំងឺបាត់ពីសេវាព្យាបាលប្រចាំត្រីមាស បានធ្លាក់ចុះ ចំពោះមន្ទីរពេទ្យ/គ្លីនិក​សេវាព្យាបាលជំងឺអេដស៍​ទាំង៥កន្លែង ក្រោយពីបាន អនុវត្តយន្តការប្រាស្រ័យទាក់ទង តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ជាមួយអ្នកជំងឺនេះ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm