ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ បង្កើនបណ្តុះបណ្តាលជំនាញទេសចរណ៍តាមខេត្តចំនួន១០

2023/08/08 09:03:53 pm        252

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហានេះឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​អញ្ជើញបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រីមាសទី២ ​និងលើកទិសដៅ​អនុវត្តត្រីមាស​បន្តឆ្នាំ២០២៣ របស់គណៈកម្មការគ្រប់គ្រង គម្រោង ហូកាដែលអនុវត្តដោយក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ថាក់ ដើម្បីបង្កើនសកម្មភាពបណ្តុះបណ្តាលជំនាញទេសចរណ៍​ជូនយុវជន​កំពុងបម្រើការនៅតាមគោលដៅ​ទេសចរណ៍ ​នៅតាមខេត្តចំនួន១០។

ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍ថា ​មកដល់ពេលនេះ ​ក្រសួងទេសចរណ៍ និងអង្គការ​ស្វីសខន់ថាក់ ​បានអនុវត្តអនុស្សរណៈការយោគយល់គ្នាជាផ្លូវការអនុវត្តគម្រោង​ ហូកា​ រយៈពេល ៣ឆ្នាំមកហើយ ជាលទ្ធផល​ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បាន​ប​ណ្តុះបណ្តាលអ្នក​ជំនាញ​ទេសចរណ៍សរុបចំនួនជិត ៣.៣៥០រូប ខណៈនៅក្នុងឆមាសទី០១ ​ឆ្នាំ២០២៣ ​នេះគម្រោង ហូកា បានបណ្តុះបណ្តាលទៅដល់ម្ចាស់អាជីវកម្ម​ និងបុគ្គលិកកំពុងបម្រើការនៅតាមវិស័យសេវាកម្មនានា បានចំនួន ១,២២៤រូប ក្នុងនោះស្រ្តីចំនួន ៧៥០ រូប។

ឯកឧត្តម ប៉ាក សុខុម បន្តថា ​នៅក្នុងដំណើរការបណ្តុះបណ្តាល​ជំនាញទេសចរណ៍នេះ គឺ បាន​បង្កើត​ឱកាសការងារដល់យុជន ​ទទួលបានប្រាក់ចំណូល​សមរម្យ ស្របតាមយុទ្ធនាការអភិវឌ្ឍន៍​ជំនាញ “បុគ្គលិកម្នាក់ ​ជំនាញមួយ” និងឆ្លើយតបទៅនឹងតម្រូវការអ្នកជំនាញក្នុងឆ្នាំ២០២៥ ប្រមាណ ​១លាននាក់ ឆ្នាំ២០៣០ ​មាន​តម្រូវការ​អ្នក​ជំនាញ​ប្រមាណ ១,៥លាននាក់ និងឆ្នាំ២០៣៥ តម្រូវការ​អ្នកជំនាញ ប្រមាណ១,៩លាននាក់ ​និងឆ្ពោះទៅសម្រេច​ឱ្យបាននូវគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាពរបស់អង្គការសហប្រជាជាតិ UN។

បើតាមលោក ជួប រតនា ប្រធាន​នាយកដ្ឋានផែនការអភិវឌ្ឍ​ទេសចរណ៍ និងជាប្រធាន​លេខាធិការដ្ឋាន​ នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ​ថ្លែងថា ​តាមរយៈការបណ្តុះបណ្តាលនេះ គណៈកម្មការ​គ្រប់គ្រងគម្រោង ហូកា ​បាន​ចុះកិច្ចព្រមព្រៀង​បណ្តុះបណ្តាល​ជំនាញជូន​បុគ្គលិក​ប្រតិបត្តិករទេសចរណ៍​សរុបចំនួន ១០៦ អាជីវកម្ម ​ប្រមាណ១០មុខជំនាញក្នុងវិស័យទេសចរណ៍។

លោក បន្តថា តាមការសង្កេត ​ក្រោយការបណ្តុះបណ្តាល ជាទូទៅ ក្រុមយុវជន បុគ្គលិកកំពុង​បម្រើការ​នៅតាមអាជីវកម្មនានានោះ គឺត្រូវបានម្ចាស់អាជីវកម្ម សម្រេចចិត្តដំឡើងប្រាក់​បៀរវត្ស​រង្វង់២០%បន្ថែម ហើយការផ្តល់​សេវា​តាម​មូលដ្ឋាន​អាជីវកម្មក្នុងវិស័យទេសចរណ៍​គឺមានអភិវឌ្ឍន៍ ធ្វើការងា​រ​ស្របតាមជំនាញវិជ្ជាជីវៈត្រឹមត្រូវ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm