ចិនអំពាវនាវជាថ្មីឲ្យហ្វីលីពីនយកនាវាចម្បាំងដែលចតចោល ចេញពីសមុទ្រចិនខាងត្បូង

2023/08/08 10:37:22 pm        121

ចិន ៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី៨ ខែសីហា) បានធ្វើការអំពាវនាវរបស់ខ្លួនជាថ្មីម្តងទៀតឲ្យប្រទេសហ្វីលីពីនអូសនាវាចម្បាំងដែលកឿង ឬចតទុកចោល ពោលគឺជានាវាសល់ពីសម័យសង្គ្រាមលោកលើកទី២ ដែលមានសភាពច្រែះចាប់ និងដែលត្រូវបានប្រើជាមូលដ្ឋាន ពីតំបន់ទឹករាក់ ដែលមានជម្លោះ បន្ទាប់ពីទីក្រុងម៉ានីល បានប្រាប់ទីក្រុងប៉េកាំងថា ខ្លួននឹងមិនបោះបង់ចោលតំបន់នោះទេ។

វិវាទជុំវិញកោះ Thomas Shoal ទី២ នៅសមុទ្រចិនខាងត្បូង បានកើតឡើងបន្ទាប់ពីក្រុងម៉ានីល បានចោទឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនថា មានសកម្មភាពហួសហេតុ និងវាយលុក ប្រឆាំងនឹងនាវាហ្វីលីពីន។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសចិនជាថ្មីម្តងទៀត បានជំរុញឲ្យភាគីហ្វីលីពីនយកនាវាចម្បាំងចេញពីតំបន់កោះ Thomas Shoal ទី២ ជាបន្ទាន់ ហើយធ្វើឲ្យតំបន់នោះក្លាយទៅជាតំបន់ទំនេររបស់ខ្លួនដូចដើមវិញ»។

ក្រសួងបានបន្ថែមថា ប្រទេសចិនបានទាក់ទងជាមួយហ្វីលីពីនអំពីបញ្ហាកោះ Thomas Shoal ទី២ «ជាច្រើនដង» តាមរយៈបណ្តាញការទូត ប៉ុន្តែសុច្ឆន្ទៈ និងភាពស្មោះត្រង់របស់ខ្លួន ត្រូវបាន«ធ្វើមិនដឹងមិនឮ»។ ក្រសួងការបរទេស បានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដែនសមុទ្រ ការពិភាក្សា និងការពិគ្រោះយោបល់។

ចំណែកលោក Jonathan Malaya ជំនួយការប្រធានក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បានលើកឡើងម្តងហើយម្តងទៀតនូវការអត្ថាធិប្បាយដែលលោកបានធ្វើ កាលពីថ្ងៃចន្ទ (ទី៧ ខែសីហា) ដោយនិយាយថា «ហ្វីលីពីននឹងមិនបោះបង់ចោលប៉ុស្តិ៍របស់យើងនៅតំបន់កោះ Ayungin Shoal» នោះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm