ខេត្ត​ព្រះសីហនុ​ផ្អាកបណ្ដោះ​អាសន្ន​ទីតាំង​៤​កន្លែង​ក្រោយ​រក​ឃើញ​ករណី​ឆ្លង​កើត​ឡើង

2021/05/22 12:23:20 am        414

ព្រះសីហនុ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សម្រេច​បិទ​ទីតាំង ៤​កន្លែង​ស្ថិត​ក្នុងខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ បន្ទាប់​ពី​បាន​រក​ឃើញ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ទីតាំង​ទាំង​នោះ។

ក្នុង​លិខិត​៤​ដាច់​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​ម្ចាស់​ទីតាំង ៤​ដោយ​ឡែក​ពី​គ្នា​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល ២​សប្ដាហ៍​នូវ​ដំណើរការ​សាង​សង់​អគារ​វឌ្ឍនៈ ស្ថិត​នៅ​ក្នុង​ភូមិ​២ សង្កាត់​លេខ៤ នៃ​ក្រុង​ព្រះសីហនុ។

រដ្ឋបាល​ខេត្ត​នេះ ក៏​បាន​សម្រេច​យក​ការដ្ឋាន​សំណង់​អគារ​មួយ​នេះ ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក​ផង​ដែរ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ខែ​ក្រោយ បន្ទាប់​ពី​បាន​រក​ឃើញ​កម្មករ​ និង​ក្រុម​ជាង​នៅ​ការដ្ឋាន​សំណង់​មួយ​នេះ ឆ្លង​មេរោគ​កូវីដ-១៩។

នៅ​ឯ​ភូមិ​៣​ឯណោះ​វិញ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ក៏​បាន​សម្រេច​បិទ​ម្ចាស់​អគារ​ជួល​មួយ​កន្លែង​ទៀត​រយៈ​ពេល ១៤​ថ្ងៃ​ហើយ​បាន​យក​ទីតាំង​ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័កផង​ដែរ បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទីតាំង​នេះ។

ចំណែក​ឯ​ហាង​អាហារ​របស់​ជន​ជាតិ​ចិន​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​លេខ​២ នៃ​ក្រុង​ព្រះសីហនុត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ប្រាប់​ឱ្យ​ផ្អាក​ជា​បណ្ដោះ​ដែរ ហើយ​យក​ធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក ក្រោយ​ពី​រក​ឃើញ​បុគ្គល​បម្រើ​ការ​នៅ​ហាង​អាហារ​មួយ​នេះ​បាន​ឆ្លង​មេរោគ​កូវីដ-១៩។

នៅ​ឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃនប់​​ឯណោះ​វិញ រដ្ឋបាល​ខេត្ត​នេះ បាន​សម្រេច​ផ្អាក​ដំណើរការ​របស់​រោងចក្រ​ផលិត​ឱសថ​មួយ​រយៈ​ពេល ២​ថ្ងៃ​ នៅ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ។

រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា វិធានការ​នេះ​គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​បាន​រក​ឃើញ​កម្មករ​បម្រើការ​នៅ​ទីនោះ ឆ្លង​មេរោគ​កូវីដ-១៩៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm