ចៅក្រម UN៖ ជនសង្ស័យវ័យចំណាស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៅរ្វ៉ាន់ដា មិនគួរប្រឈមមុខនឹងការកាត់ក្តីទេ

2023/08/09 01:28:40 am        369

ចៅក្រមបណ្ដឹងឧទ្ធរណ៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (ទី៧ ខែសីហា) បានបញ្ជាឲ្យការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម សម្រាប់ជនសង្ស័យឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៅប្រទេសរ្វ៉ាន់ដា លោក Felicien Kabuga ដែលមានវ័យចំណាស់ ត្រូវបានផ្អាកដោយគ្មានកាលកំណត់ ដោយសារគាត់មានជំងឺវង្វេង ដោយបដិសេធគម្រោង ដើម្បីឲ្យមាននីតិវិធីកាត់បន្ថយទោសជម្រើសផ្សេងទៀត។

ក្រុមចៅក្រមដែលជាផ្នែកមួយនៃតុលាការ ដែលបានជំនួសតុលាការឧក្រិដ្ឋកម្មសង្រ្គាមរ្វ៉ាន់ដានោះ ក៏បានបញ្ជាឲ្យអង្គជំនុំជម្រះថ្នាក់ក្រោមវាយតម្លៃយ៉ាងឆាប់រហ័ស ក្រោមកាលៈទេសៈអ្វីដែលលោក Kabuga អាចត្រូវបានដោះលែង។ មេធាវីរបស់ជនជាប់ចោទ នៅមុននេះ បាននិយាយថា កូនក្តីរបស់លោកគួរត្រូវបានដោះលែងឲ្យមានសេរីភាព។

អតីតអ្នកជំនួញ និងម្ចាស់ស្ថានីយវិទ្យុ លោក Kabuga គឺជាជនសង្ស័យចុងក្រោយមួយរូប ដែលតុលាការឧក្រិដ្ឋកម្ម ដំណើរការក្ដីពីបទប្រល័យពូជសាសន៍ ក្នុងឆ្នាំ១៩៩៤ នៅប្រទេសរ្វាន់ដា នៅពេលដែលក្រុមជ្រុលនិយមភាគច្រើនហ៊ូទូ (Hutu) ដែលកំពុងកាន់អំណាច បានសម្លាប់ជនជាតិភាគតិចទូតស៊ីស (Tutsis) និងហ៊ូទូ ចំនួនជាង ៨០០.០០០នាក់ ក្នុងរយៈពេល ១០០ថ្ងៃ។

លោក Kabuga មានវ័យជាង៨០ឆ្នាំ ទោះបីជាថ្ងៃខែឆ្នាំកំណើតច្បាស់លាស់របស់លោក ត្រូវបានជំទាស់ក៏ដោយ។ លោកត្រូវបានចាប់ខ្លួននៅប្រទេសបារាំង ក្នុងឆ្នាំ២០២០ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជាង ២០ឆ្នាំ។ កាលពីខែមិថុនា ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មសង្គ្រាមរបស់អង្គការសហប្រជាជាតិ បានសម្រេចថា លោក Kabuga មិនស័ក្តិសមឡើងសវនាការនោះទេប៉ុន្តែបាននិយាយថា នីតិវិធីផ្សេងទៀត គួរតែកើតមានឡើង។

រដ្ឋអាជ្ញាបានជំទាស់ថា ការបញ្ឈប់ការកាត់ក្តី នឹងមានភាពអយុត្តិធម៌ ចំពោះជនរងគ្រោះ ហើយបាននិយាយថា សកម្មភាពផ្ទាល់របស់លោក Kabuga ធ្វើឲ្យលោកស្ថិតក្នុងការប្រឈមនឹងការកាត់ក្តី នៅអាយុច្រើនជាមួយនឹងការថយចុះសមត្ថភាពរាងកាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm