រាជរដ្ឋាភិបាល សម្រេចបង្កើនទំហំដីនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជិត ៥ពាន់ហិកតាបន្ថែម

2023/08/09 04:16:15 pm        252

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែ ដោយ​បង្កើន​ទំហំ​ដី​នៅ​ដែន​ជម្រក​សត្វ​ព្រៃឱរ៉ាល់​ជិត​៥ពាន់ហិកតា​បន្ថែមទៀត ដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រម​ទាំង​ធានា​ឱ្យមានការបំពេញលក្ខខណ្ឌ ចាំបាច់សម្រាប់ប្រភេទណាមួយ នៃសត្វ រុក្ខជាតិ និង​ជីវៈ​ចម្រុះ​ជាដើម។

យោងតាមអនុក្រឹត្យ ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ដែល​ទូរទស្សន៍BTVទទួលបាននាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា រាជ​រដ្ឋាភិបាល​ត្រូវ​បាន​កែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ២៥៣ ៧៥០ហិកតា មក​ផ្ទៃ​ដី​ទំហំ​២៥៨ ១៧២ហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​ជាដើម។

អនុក្រឹត្យបានបញ្ជាក់ដែរថា ការបង្កើនទំហំដីបន្ថែមទៀតដល់ដែនជម្រកសត្វព្រៃឱរ៉ាល់នេះ គឺមាន គោល​បំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និង​ប្រព័ន្ធអេកូឡូស៊ី ព្រមទាំង​ធានា​ឱ្យ​មាន​ការ​បំពេញ​លក្ខខណ្ឌ ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ, រក្សា​លំនឹង​បរិស្ថាន ធម្មជាតិ និង​រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​, ផ្តល់ផលិតផល និង​សេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, គាំទ្រ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង​សហគមន៍មូលដ្ឋាន ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព, និង​មួយ​វិញ​ទៀត​គឺលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូច​ជា​សាធារណ​ជន​ក្នុង​ការ​ចូល​រួម​ចំណែក​ដល់​ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និង​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​ជា​ដើម​។

តាមរយៈអនុក្រឹត្យនេះរាជរដ្ឋាភិបាលក៏បានប្រគល់ការសម្រេចនេះទៅ ឲ្យក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀប​ចំ​កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយសហការ ជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បី​ធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការ​ប្រើប្រា​ស់​ធន​ធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តភាព និង ការរស់នៅដោយចីរភាព ស្រប​តាម​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការ​វិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែល​អនុ​លោម​តាម​ព្រះរាជ​ក្រឹត្យ​ស្ដីពី​ការ​បង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យ​ស្ដីពីកា​រ​បង្កើត​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមាន​អានុភាព​អនុវត្ត​បន្ត​រហូត​ដល់​មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

ជាមួយគ្នានេះដែរតាមរយៈអនុក្រឹត្យនេះរាជរដ្ឋាភិបាល ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​បរិស្ថាន​មាន​សមត្ថ​កិច្ច​រៀប​ចំ​កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយសហការ ជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិយុត្ត​ជា​ធរមាន​ផង​ដែរ​៕​ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm