វិស័យ​ឯកជន​ និង​សប្បុរសជន​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ជំនួយ​

2021/05/22 12:42:24 am        144

ភ្នំពេញ៖ វិស័យ​ឯកជន និង​សប្បុរសជន​ចំនួន ០៩​ទៀត បាន​ចូលរួម​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណើរ​ការងារ​ចាក់​វ៉ាក់សាំង និង​ការទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩​នៅ​កម្ពុជា ក្រោម​ការ​សម្របសម្រួល​របស់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ តាមរយៈ លោក សាឡា អេ​អ៊ី​សា ដោយ​ប្រគល់​សម្ភារ​ចាំបាច់​មួយ​ចំនួន ជូន​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈ កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នា​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​។

​សម្ភារ​ដែល​ត្រូវ​ប្រគល់​ជូន​នោះ រួមមាន​៖ សម្លៀកបំពាក់​ពេទ្យ​(PPE), ឧបករណ៍​វាស់​សម្ពាធ​ឈាម​, ម៉ាស៊ីន​ស្កេន​កម្ដៅ​, កុំព្យូទ័រ​, ស្រោមដៃ​, ស្រោមជើង​, វ៉ែនតា​សុវត្ថិភាព​, មួក​ការពារ​, របាំងមុខ​, ម៉ាស់​, អាលកុល​, ជែ​ល​​សរុប​ថវិកា​ប្រមាណ ៥​ម៉ឺន​ដុល្លារ​អាមេរិក​។​

វិស័យ​ឯកជន និង​សប្បុរសជន​ទាំង ០៩ រួមមាន​៖​ទី​១៖ H.E SALAH A ESSA ទី​២៖ MANHATTAN SPECIAL ECONOMIC ZONE & MEDTECS GROUP ទី​៣៖ HONG LEONG BANK CAMBODIA​ទី​៤៖ MITSUBISHI CORPORATION ទី​៥៖ INTERNATIONAL BUSINESS CHAMBER OF CAMBODIA​ទី​៦៖ GIGA SPECIAL ECONOMIC & BAVET SQUARE​ទី​៧៖ CAMBODIA INVESMENT MANAGEMENT TAX SERVICE *​ទី​៨៖ TILLEKE & GIBBINS (CAMBODIA) LTD​ទី​៩៖ MR. ANTREW TEY​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ក្រោម​ការសម្របសម្រួល​របស់​ឯកឧត្តម ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ លោក សាឡា អេ​អ៊ី​សា ដែល​បាន​នាំមក​នូវ​សម្ភារ​ប្រគល់ជូន​ក្រសួងសុខាភិបាល តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ចាក់​វ៉ាក់សាំង និង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាល​ជំងឺ​កូ​វីដ​នៅ​កម្ពុជា ក្នុងនោះ​លើក​ទី​១ មាន​អ្នកវិនិយោគ​បរទេស និង​សប្បុរសជន​ចំនួន ១៤ បានប្រគល់​ជូន​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ គិត​ជា​ទឹកប្រាក់​ប្រមាណ ៣០ ម៉ឺន​ដុល្លារ ដែល​ជំនួយ​សប្បុរសធម៌​នេះ នឹង​មកដល់​ជា​បន្តបន្ទាប់​ទៀត​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា អំណោយ​សប្បុរស​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការយកចិត្តទុកដាក់ និង​ទឹកចិត្ត​សាមគ្គី​គ្នា ក្នុងការ​ចូលរួមចំណែក​ពី​សំណាក់​ក្រុម​ធុរកិច្ច​ទាំងអស់ និង​សប្បុរសជន​នានា គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ឱ្យ​ដំណើរ​ការងារ​ចាក់​វ៉ាក់សាំង និង​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​។​

​ ​ជាងនេះទៅទៀត ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការដឹងគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការ​ពលី​គ្រប់បែប​របស់​ក្រុមគ្រូពេទ្យ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​បំពេញបេសកកម្ម​ការងា​រ​ដ៏​មានតម្លៃ និង​សកម្ម​បំផុត ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បាន​ជួយ​ជ្រោមជ្រែង​ដល់​ការអនុវត្ត​នូវ​វិធាន​ការការពារ​ទប់ស្កាត់ និង​ការឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕ ​អត្ថបទ​៖ ដាវ​ណ្ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm