ជម្លោះរវាងចិន និងហ្វីលីពីន ពាក់ព័ន្ធនឹងការបាញ់ទឹកដាក់នាវាក្នុងសមុទ្រចិនខាងត្បូងឡើងកម្ដៅកាន់តែខ្លាំង

2023/08/09 06:19:36 pm        74

ចិន៖ ចិន បានស្នើជាថ្មីម្ដងទៀតឲ្យភាគីហ្វីលីពីន យកនាវាចម្បាំងដែលកឿងនោះចេញ ជានាវាសម័យសង្រ្គាមលោកលើកទី២ ដែលពេលនេះ ត្រូវបានប្រើជាប៉ុស្តិ៍យោធាចេញពីតំបន់ជម្លោះសម្បូរដោយធនធានមួយនេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីទីក្រុងម៉ានីល បានច្រានចោលការទាមទាររបស់ទីក្រុងប៉េកាំងតាំងពីដើមមក។  

ភាពតានតឹងបានកើនឡើងរវាងប្រទេសជិតខាងទាំង២ ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីហ្វីលីពីនហ្វើឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ដោយទីក្រុងម៉ានីល ងាកទៅពឹងផ្អែកសហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅក្នុងជម្លោះដែនទឹករបស់ខ្លួនជាមួយប្រទេសចិន។

ស្ថានទូតរបស់ចិន នៅក្នុងទីក្រុងម៉ានីលរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការកៀរគរ សម្ព័ន្ធមិត្តរបស់ខ្លួនបន្តដុតបញ្ឆេះឲ្យមានភាពតានតឹងកាន់តែក្ដៅលើបញ្ហានៅសមុទ្រចិនខាងត្បូង និងឧបទ្ទវហេតុទូកនេះ។ 

ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា សមុទ្រចិនខាងត្បូងពុំមែនជាសួនសត្វសម្រាប់បណ្ដាប្រទេសក្រៅតំបន់ក្នុងការបង្កបញ្ហានិងសាបព្រួសការខ្វែងគំនិតដាក់គ្នានោះឡើយ។

កូនកោះថូម៉ាស់ សូលទី២ (Second Thomas Shoal) ដែលលាតសន្ធឹងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន គឺជាជម្រកសម្រាប់កងទ័ពកំពុងរស់នៅលើអតីតនាវានាវាចម្បាំង សឿរ៉ា ម៉ាឌ្រី (Sierra Madre) ។ ទីក្រុងម៉ានីល បានចតទុកនាវានេះកាលពីឆ្នាំ ១៩៩៩ ដើម្បីពង្រឹងការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ 

ទីក្រុងម៉ានីល បានចោទប្រកាន់ម្ដងហើយម្ដងទៀត លើឆ្មាំល្បាតឆ្នេររបស់ចិនពីបទរារាំងបេកកកម្មផ្គត់ផ្គង់ឡើងវិញទៅកាន់កងទ័ពរបស់ខ្លួននៅទីនោះខណៈខ្លួនបានដឹកជញ្ជូនគ្រឿងភស្តភារកាលពីថ្ងៃទី៥ខែសីហា នៅពេលដែលនាវាចិនបានប្រើកាណុងបាញ់ទឹកទៅក្បែរនាវារបស់ហ្វីលីពីន ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm