អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែល បានគំរាមកាលពីថ្ងៃអង្គារថានឹងធ្វើឲ្យប្រទេសលីបង់វិលត្រឡប់ទៅកាន់សម័យកាលយុគថ្មក្នុងសង្គ្រាមប្រឆាំងក្រុមហេសបូឡា បន្ទាប់ពីរយៈពេលច្រើនសប្តាហ៍នៃភាពតានតឹងជាមួយក្រុមប្រដាប់អាវុធគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅតាមបណ្តោយព្រំដែនប្រទេស។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កុំធ្វើឲ្យមានបញ្ហា យើងមិនចង់បានសង្រ្គាមនោះទេ។ ប៉ុន្តែយើងត្រៀមទប់ទល់ដើម្បីការពារជនស៊ីវិល ទាហាន និងដែនអធិបតេយ្យភាពរបស់យើង។
វោហាសាស្ត្របែបនេះ ត្រូវបានដឹងឮពីភាគីទាំងសងខាង ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែលនិងក្រុមហេសបូឡាហ៍ចុងក្រោយនៅក្នុងឆ្នាំ ២០០៦។
ប៉ុន្តែវាកាន់តែច្បាស់លាស់ចាប់តាំងពីការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវក្នុងប្រទេសអ៊ីស្រាអែលកាលពីខែមីនា ដែលខ្លួនបានដាក់កំហុសទៅលើអ្នកជ្រៀតចូលក្រុមហេសបូឡា។
ក្រុមនេះពុំបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះទេ។ ប៉ុន្មានកាលពីសប្តាហ៍ថ្មីៗនេះ មានការប្រឈមមុខដាក់គ្នារវាងជនស៊ីវិលលីបង់ ដែលយ៉ាងហោចណាស់មួយក្រុមនៃប្រតិបត្តិការហេសបូឡា និងទាហានអ៊ីស្រាអែល បានឆ្លងកាត់ព្រំដែនដែលមានសំណង់ការពាររឹងមាំ៕

