អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​សិទ្ធិ​ស្វ័យការពារ​ក្នុង​ជម្លោះ​នៅ​តំបន់​ហ្គា​ហ្សា​

2021/05/22 01:10:02 am        147

​អន្តរជាតិ៖ ក្រុម​អ្នកតំណាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ពី​សិទ្ធិ​ស្វ័យការពារ ក្នុង​ជម្លោះ​រយៈពេល​១១​ថ្ងៃ រវាង​អ៊ីស្រាអែល និង​ក្រុម​ឧទ្ទាម​ហា​ម៉ាស់ អំឡុង​ការជជែក​ដេញដោល​ពិសេស​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ មុន​ពេល​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​។​

​ថ្លែង​មុខ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក រដ្ឋមន្ត្រីការបរទេស​ប៉ា​ឡេ​ស្ទី​ន លោក រី​អាដ អាល់ ម៉ា​ល់​គី បាន​ថ្កោលទោស​ការវាយប្រហារ​រ​បស់​យោធា​អ៊ីស្រាអែល មកលើ​ជន​ប៉ា​ឡេ​ស្ទី​ន នៅក្នុង​តំបន់​កាន់កាប់ ហ្គា​ហ្សា​ស្ទ្រី​ប និង​បាន​ចោទសួរ​ពី​ភាពស្របច្បាប់​របស់ខ្លួន​ក្នុងការ​ស្វ័យការពារ ក៏ដូចជា​មហាអំណាច​អាណានិគម និង​មូលហេតុ​ឫសគល់​នៃ​អំពើហិង្សា​។​

​លោក​អាល់ ម៉ា​ល់​គី បាន​និយាយថា ចំពោះ​អ្នក​ដែល​និយាយថា អ៊ីស្រាអែល មាន​សិទ្ធិ​ការពារ​ខ្លួន តើ​សិទ្ធិ​អ្វីដែល​ពួកគេ និយាយ​ឲ្យ​ពិតប្រាកដ​? អ៊ីស្រាអែល គឺជា​មហាអំណាច​អនាគម​។ ពួកគេ​កាន់កាប់​ទឹកដី​របស់​ពួកយើង​។ ពួកគេ​កាត់ទោស​ពលរដ្ឋ​របស់​ពួកយើង​។ អ៊ីស្រាអែល នឹង​សួរ​អ្នក​ថា​តើ​អ្នក​នឹង​ធ្វើ​អ្វី បើសិនជា​មី​ស៊ី​ល វាយប្រហារ​មកលើ​ទីក្រុង​របស់​ពួកយើង​។ ប៉ុន្តែ​ អ៊ីស្រាអែល​ភ្លេច​គិត​ថា ការកាន់កាប់​នេះហើយ គឺជា​មូលហេតុ​ឫសគល់ បណ្តាល​ឲ្យ​ផ្ទុះ​អំពើហិង្សា​នេះ​ឡើង​។​

​លោក​អាល់ ម៉ា​ល់​គី បាន​ជំរុញ​ផង​ដែរ​ឲ្យ​សហគមន៍​អន្តរជាតិ បញ្ឈប់​ការ​អង្គុយ​បិទ​ភ្នែក​ម្ខាង មើល​ការ​ប្រល័យពូជសាសន៍​គ្រួសារ​ប៉ា​ឡេ​ស្ទី​ន និង​ឈរ​ខាង​សាមគ្គីភាព ដើម្បី​ជួយ​ដល់​ជន​ប៉ា​ឡេ​ស្ទី​ន ដែល​អាយុជីវិត​របស់​ពួកគេ រង​ការ​គំរាមកំហែង​។​

​ខណៈ​ពេល​នោះដែរ ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក​ហ្គី​ឡា​ដ អ៊ឺ​ដាន ដែល​បាន​និយាយ​នៅក្នុង​ជំនួប​តែមួយ​នេះ បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អ្នកតំណាង​ប៉ា​ឡេ​ស្ទី​ន ដោយ​លោក​បាន​លើកឡើងថា អ៊ីស្រាអែល មាន​គោលដៅ​វាយប្រហារ​មកលើ​តែ​ក្រុម​ជីវពល​ហា​ម៉ាស់​មួយ​ប៉ុណ្ណោះ​៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm