ឯកឧត្តម ថោង ខុន ណែនាំឲ្យចាប់ផ្ដើមធ្វើផែនការមេ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

2023/08/09 07:18:50 pm        305

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) បានណែនាំឲ្យរៀបចំធ្វើការផែនការមេ ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅកម្ពុជា ។

ការណែនាំនេះ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ចាប់​ផ្ដើម​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិរបស់ខ្លួនឡើងវិញ កាលពីថ្ងៃទី០៨ ខែសីហាម្សិលមិញ ដើម្បីពង្រឹង​ការងារ​រដ្ឋបាល និងការគ្រប់គ្រង សម្រាប់ត្រៀមចូលរួម និងរៀបចំប្រកួតនានា ពិសេស​ការ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួល​បាន​សិទ្ធិធ្វើម្ចាស់ផ្ទះរួចរាល់ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា បន្ទាប់​ពី​រួមចំណែកជាមួយភាពជោគជ័យ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវ​ចាប់​ផ្ដើម​ពង្រឹង​ការងារ​រដ្ឋបាល ដឹកនាំ និងគ្រប់គ្រងឡើងវិញ ដើម្បីត្រៀមចូលរួម និងរៀបចំការប្រកួតនានា ដូច​ជា​ការ​ត្រៀមចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅចិន, ការត្រៀម​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំង ពិសេស​ការ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​យុវជន​អាស៊ី ឆ្នាំ២០២៩ ។

ពាក់ព័ន្ធនឹងការប្រកួតកីឡាយុវជនអាស៊ីនេះ គឺជាបញ្ហាសំខាន់ ដែលត្រូវបានអង្គប្រជុំកំណត់ថា នឹង​រៀប​ចំផែនការយុទ្ធសាស្ដ្រ សម្រាប់ផែនការមេឲ្យបានរួចរាល់ ដើម្បីឆ្លង​ទៅ​រាជ​រដ្ឋាភិបាល​អនុម័ត ក្នុងនោះឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឲ្យចាប់ផ្ដើមរៀបចំធ្វើផែនការមេនេះ ព្រោះ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ពី​ក្រុម​ប្រឹក្សា​កី​ឡា​អូឡាំពិក​អាស៊ី​រួច​ហើយ ដែលបានចុះហត្ថលេខាលើលិខិតអនុញ្ញាត កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ។ ដូច្នេះ​គណៈកម្មាធិការប្រតិបត្តិទាំងអស់ ត្រូវរួបរួមគ្នាធ្វើកិច្ចការនេះឲ្យហើយ ៤-៥ឆ្នាំមុន ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​នាឆ្នាំ២០២៩ ។



ចំណែកការងាររដ្ឋបាល និងការគ្រប់គ្រងវិញ ត្រូវបានឯកឧត្តមរដ្ឋមន្ដ្រី ជំរុញ​ឲ្យ​ពង្រឹង​យន្ដ​ការ​ការងារ​ឡើង​វិញ ក្នុងការបែងចែកនាយកដ្ឋាន សម្រាប់ការគ្រប់គ្រងនាយកដ្ឋានជំនាញនីមួយៗ ពិសេស​ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តឲ្យគណៈកម្មការជំនាញ អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ធ្វើការងារឡើងវិញ ហើយឲ្យ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​កិច្ច​សហការ​ត្រួតពិនិត្យការងារជាប្រចាំ ។ ចំពោះរចនាសម្ព័ន្ធ និងការកែសម្រួលតួនាទីភារកិច្ច នឹង​ធ្វើ​ឡើងក្នុងពេលឆាប់ៗនេះ ដោយកំណត់ឲ្យបាននូវគោលដៅ នៃការអភិវឌ្ឍធនធនាមនុស្ស អភិវឌ្ឍន៍​រចនាសម្ព័ន្ធ ឲ្យមានភាពរឹងមាំ ដើម្បីទទួលភារកិច្ចសំខាន់ៗរបស់ព្រឹត្តិការណ៍កីឡាជាតិ ឬ​ព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗទៀតឲ្យបានសម្រេចតាមជំនាញ ដែលបានធ្វើរួចមកហើយ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm