ក្រសួងប្រៃសណីយ៍ ចាប់ផ្ដើមដំណើរការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យ

2023/08/09 07:19:32 pm        494

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្ដើមសាងសង់មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ (Community Tech Center) នៅតាមវិទ្យាល័យ ដើម្បីជំរុញការអភិវឌ្ឍជំនាញ និង​ការបង្កើនសមត្ថភាព ផ្នែកឌីជីថល ​ទៅដល់គ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ។

ឯកឧត្តម សូ វិសុទ្ធី អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់BTV នៅថ្ងៃទី៩ ខែសីហា នេះថា ចំពោះគម្រោងសាសងសង់នូវមជ្ឈមណ្ឌលបច្ចេកវិទ្យា​សហគមន៍នេះ គឺត្រូវ​អនុវត្តនៅ គ្រប់វិទ្យាល័យ ទាំង៥៥៨នៅទូទាំងប្រទេស​ ខណៈគម្រោងនេះ​ ត្រូវបានផ្ដើមអនុវត្តហើយ គឺជាដំបូងនៅ ក្នុងខេត្តតាកែវ ។

ឯកឧត្តម បានបន្តថា ការសាងសង់នូវមជ្ឈមណ្ឌលនេះ ដើម្បីជំរុញឲ្យសិស្សបានសិក្សាតាម​អនឡាញ ពីគ្រូបង្រៀន​ក្នុងសាលាខ្លួនឯងផ្ទាល់ ឬនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងៗ​បាន​ផងដែរ ហើយក៏អាចជួយពង្រឹងចំណេះដឹង ​ដល់លោកគ្រូ អ្នកគ្រូក្នុងមូលដ្ឋាន និងអាចដក​ស្រងយកចំណេះដឹងល្អៗ ពីគ្រូបង្រៀនពូកែ និងល្បីៗ ​ដែលជាគោលដៅរួម គឺការជួយ​ពង្រឹង​បន្ថែមដល់វិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាឌីជីថល ។

ឯកឧត្តម សូ វិសុទ្ធី បានបន្ថែមថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងមានរៀបចំនូវសាល​បំពាក់នូវកុំព្យូទ័រ និ​ងសម្ភារផ្សេងៗ ក៏ដូចជារៀបចំនូវប្រព័ន្ធអ៊ីធឺណេត រួមទាំងមានគ្រូជំនាញ​ចាំ​ជួយបង្រៀនផ្នែកបច្ចេកវិទ្យានេះ ​ហើយការបង្កើតមជ្ឈមណ្ឌលនេះ ក៏ជាឱកាសផងដែរដល់​សិស្សានុសិស្ស អាចមានការប្រកួតប្រជែងនៅទូទាំងប្រទេស ។

គួរបញ្ជាក់ថា សម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ ​បាននិងកំពុងសាងសង់មុនគេនៅក្នុង នៅវិទ្យាល័យ​ហ៊ុនសែន១មិថុនា​ ស្ថិតនៅឃុំពារាម ស្រុកបាទី​ ខេត្តតាកែវ ត្រូវបានបើកការដ្ឋាន​សាងសង់កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដោយ​ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ។ មជ្ឈមណ្ឌលនេះមានទំហំ ៣០ម៉ែត្រ គុណនឹង១២ម៉ែត្រ មាន​បន្ទប់កំព្យូទ័រ (Computer Lab) បន្ទប់បណ្តុះបណ្តាល​ (Training Room) បន្ទប់អ៊ីនធឺណិត និងហាងកាហ្វេ (Internet Kiosk and Cafe) ​និងប៉ុស្តិ៍ប្រៃសណីយ៍ ៕អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        28
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm