មន្ទីរបច្ចកោណមានជំនឿចិត្តលើការចែករំលែកចារកម្មជាមួយជប៉ុន បើទោះជាមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន

2023/08/09 08:17:00 pm        119

ចិន៖ កាលពីថ្ងៃអង្គារម្សិលមិញ មន្ទីរបច្ចកោណ និយាយថា ពួកគេមានជំនឿចិត្តចំពោះការចែករំលែកព័ត៌មានចារកម្មជាមួយជប៉ុន បើទោះបីជាសេចក្តីរាយការណ៍របស់សារព័ត៌មានសហរដ្ឋអាមរិក និយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន ចូលដល់បណ្តាញការពារជាតិដ៏រសើបបំផុតរបស់ជប៉ុនក៏ដោយ ។ 

 កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កាសែត Washington Postបានលើកឡើងពីសម្តីក្រុមមន្រ្តីបច្ចុប្បន្ន និងអតីតរបស់សហរដ្ឋអាមេរិក និងជប៉ុន ដែលបាននិយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន បានចូលដល់បណ្តាញការពារជាតិសម្ងាត់របស់ជប៉ុនកាលពីឆ្នាំ ២០២០ ដោយពួកគេទទួលបានព័ត៌មានពីសមត្ថភាពយោធាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ ផែនការ និងការវាយតម្លៃចំណុចខ្វះខាត ។ 

 អ្នកស្រី Sabrina Singhគឺជាអ្នកនាំពាក្យមន្ទីរបច្ចកោណ បដិសេធន៍ពុំផ្តល់សេចក្តីអធិប្បាយចំពោះសេចក្តីរាយការណ៍របស់កាសែត Washington Post ដោយអ្នកស្រីគ្រាន់តែនិយាយថា អ្នកស្រីចង់ឲ្យទីក្រងតូក្យូជាអ្នកនិយាយពីចារកម្មរបស់ពួកគេ និងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេ ។ 

 អ្នកស្រី Singh និយាយថា អ្វីដែលខ្ញុំត្រូវនិយាយម្តងទៀត ខ្ញុំនឹងឲ្យជប៉ុននិយាយពីសមត្ថភាពចារកម្មខ្លួនឯងរបស់ពួកគេ ហើយនិងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ។ អ្វីដែលខ្ញុំអាចនិយាយបាន គឺតាមទស្សនៈក្រសួងការពារជាតិអាមេរិក ពួកយើងនៅតែមានជំនឿចិត្តលើទំនាក់ទំនងរបស់ពួកយើងជាមួយជប៉ុន ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm