មនី្ទរសុខាភិបាលរាជធានីភ្នំពេញ ត្រៀមរួចរាល់ដើម្បីសង្រ្គោះបន្ទាន់ ករណីមានការជន់លិចដោយទឹកជំនន់

2023/08/09 08:24:47 pm        548

ភ្នំពេញ៖ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ជាប្រចាំបានត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ក្នុងការសង្រ្គោះបន្ទាន់ ក្នុងករណីមានការជន់លិចដោយទឹកជំនន់ នៅតាមបណ្តាខណ្ឌនានា។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ​ថ្លែងប្រាប់BTV ព័ត៌មាន ​នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះថា​ មនី្ទរសុខាភិបាលរាជធានីភ្នំពេញ មានវិធានការ ការពារគ្រោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ ​ពិសេសនៅតាមមនី្ទរពេទ្យបង្អែក ដែលឋិតនៅ​ក្នុង​មូលដ្ឋាន​ធ្លាប់រងគ្រោះ និងលិចដោយទឹកជំនន់ ​ក្នុងនោះមានដូចជា៖ មូលដ្ឋានខណ្ឌដង្កោ និងខណ្ឌកំបូល ​ដែលរងគ្រោះ​ញឹកញាប់​ដោយទឹកជំនន់​ ទន្ទឹមនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាន​ត្រៀមឱសថសម្រាប់ការពារ នៅពេលដែលមានទឹកជំនន់ឡើងមក​ និងសត្វអសិរពិស ​ដូចជា៖ពស់ពិសចឹក ​និងសត្វដទៃ​ គឺមានថ្នាំសម្រាប់ចាក់ការពារ ភ្លាមៗ​ជូនបងប្អូនប្រជាពលរដ្ឋ ដោយ​មិនទុកឲ្យឈានដល់មានការស្លាប់បាត់បង់​អាយុជីវិតនោះទេ ហើយមកដល់ពេលនេះ​ក៏មិនមាន​ការ​ជន់លិច​ និងលិចមណ្ឌលសុខភាពនោះដែល។

ជាក់ស្តែងលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ប្រធានការិយាល័យស្រុកប្រតិបតិ្តដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ​ក៏បានប្រាប់BTV ព័ត៌មានផងដែរថា ​នេះជារដូវកាលមានភ្លៀងធ្លាក់ ដែលអាច​បង្ករឲ្យមានទឹកជំនន់ ​ស្ថិតនៅតាមសណ្តរស្ទឹងព្រែកត្នោត ​ដោយសារភូមិសាស្រ្តទឹកដីខណ្ឌដង្កោ គឺជាប់​នឹងសណ្តរស្ទឹងព្រែកត្នោត។ ​ដូច្នេះវាអាចប្រឈមនូវការលិចលង់ ប្រសិនបើកម្ពស់ទឹក នឹង​មានការកើនឡើង ប៉ុន្តែមកដល់ពេលនេះ សង្កេតឃើញថា ​សន្ទុះទឹកមិនទាន់មានការកើនឡើង និង​មិនប្រឈមការលិចលង់នៅផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឡើយ។

បើសិនជាមានទឹកជំនន់ជន់ជោឡើងនៅតាមសណ្តរស្ទឹងព្រែកត្នោត ​នឹងធ្វើឲ្យមានការលិចលង់​ដល់​ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។ ​ដូច្នេះលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ សុំឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​មានការប្រុងប្រយ័ត្ន ​ក្នុងករណីជន់លិច ​សូមឲ្យមានការបំលាស់ទី មកកាន់ទីទួលមាន​សុវតិ្ថភាព​ ដែលអាជ្ញាធរមានរៀបចំជូន​ និងសុំឲ្យមានអនាម័យក្នុងការរស់នៅ ​ត្រូវមានវិធានការ​រស់នៅស្អាត ​ហូបស្អាត និងផឹកស្អាត ​ជាពិសេសបើបងប្អូនប្រជាលរដ្ឋមានបញ្ហាសុខភាព សូម​ប្រញាប់​រួសរាន់​ស្វែងរកកន្លែងផ្តល់សេវាថែទាំសុខភាព ​នៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបំផុត កុំបង្អែបង្អង់យូរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        132
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm