សម្តេច ​ស ​ខេង ​ថ្លែង​ថា​​ គ្មាន​ការ​លើក​លែង​ចំពោះ​បុគ្គល​ដែល​ផ្តល់​ និង​កាន់​នូវ​ឯកសារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​

2021/04/27 09:59:58 am        29

ភ្នំពេញ​៖ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧប​នាយក​រដ្ឋ​មន្រ្តី​​ និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​អះ​អាង​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​គ្មាន​ការ​លើក​លែង​ចំពោះ​ម​ន្រ្តី​ណា ​ដែល​បាន​ផ្តល់នូវ​ឯកសារ​សញ្ជាតិ ​កម្ពុជា​មិន​ត្រឹម​ត្រូវ​ដល់​ជន​បរទេស​នោះ​ឡើយ ​ខណៈ​រហូត​មក​ដល់​ពេល​នេះ​អគ្គ​នាយដ្ឋាន​អន្តោ​ប្រវេសន្ត​ដក​ហូតឯកសារ​រដ្ឋបាល​កម្ពុជា​មិនប្រ​ក្រតី ​ដែលកា​ន់​កាប់​ដោយ​ជន​បរទេស​បាន​ចំនួន​ ៣៧,៤៤១​ច្បាប់​ និង​បណ្ដេញ​ទៅ​ប្រទេស​គេ​វិញ​ជិត​ពីរ​ម៉ឺន​នាក់​ហើយ​នោះ។​

ថ្លែង​នៅ​ក្នុង​កម្ម​វិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការងារ​ ដក​ហូត​ឯកសារ​រដ្ឋបាលក​ម្ពុជាមិ​នប្រ​ក្រតី​ដែលជនបរទេស​កាន់​កាប់​ប្រើប្រាស់ ​និង​ការ​ទទួល​ពាក្យ​សុំ​ប្រកាស​ទទួល​ស្គាល់​ជា​ជន​បរទេស​អន្តោរ​ប្រវេសន្ត ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្រ្តៃយ៍​នា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា​ ឆ្នាំ​២០១៩ ​នៅ​ក្រសួង​មហា​ផ្ទៃ​សម្តេច​ក្រឡា​ហោម​ ស ខេង​ បាន​លើក​ឡើង​ថា ​ចាប់​ពីពេល​នេះ​តទៅ​ត្រូវ​តែ​លុប​បំបាត់​ចំពោះ​ការ​ផ្តល់​នូវ​ឯកសារ​ឬ​អត្ត​សញ្ញាណដល់​ជន​បរទេស​ដោយគ្មាន​អនុក្រឹត្យ​ឬរា​ជ​ក្រឹត្យ ​បើ​ពុំ​ដូច្នេះ​ទេ​នឹង​ទទួល​ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន​។

សម្តេចបាន​សង្កត់​ធ្ងន់​ថា​«កាលពី​កន្លង​ទៅមា​ន​ករណី​នេះ​ច្រើន​ណាស់ ​ចំពោះ​ការផ្តល់ ​នូវ​ឯកសារ​គ្មានរាជ​ក្រឹត្យ​ត្រឹម​ត្រូវ​ដល់​ជន​បរទេស ​ហើយ​ក្នុង​នាម​ជា​មន្រ្តី​អនុវត្តន៍​ច្បាប់​ត្រូវ​ បញ្ឈប់​ដាច់​ខាត់​បើ​ពុំដូ​ច្នេះទេ​នឹងត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​»។

ទាក់​ទង​នឹង​ករណី​នៃ​ការ​ផ្តល់​នូវ​ឯក​សារ​មិន​ប្រក្រតី​នេះដែរ​ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​នគរបាល​អន្តរប្រវេសន្ត​បាន​បញ្ជាក់​ថា ​នាពេល​កន្លង​ទៅ ​មាន​មន្រ្តី​ខិល​ខូច​បាន​ផ្តល់​នូវ​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​ច្រើន​ដល់​ជន​បរទេស​ជា ​ពិសេសគឺ​ជ​ន​ជា​តិ​វៀតណា​ម​តែម្ត​ង​។ ​តែយ៉ា​ង​ណាក៏ដោយចាប់​ពីពេលនេះ​ត​ទៅ​គឺ​នឹ​ង​គ្មាន​បន្ត​ទៀត​នោះ​ឡើយ​។

យោង​តាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋានអ​ន្តោរ​ប្រវេសន្ត​បាន​ឲ្យដឹ​ង​ថារ​ហូតម​ក​ដល់​ពេល​នេះ​អាជ្ញាធរ​បាន​ដក​ហូត​ឯក​សារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​កាន់​កាប់​និង​ប្រើ​ប្រាស់​ដោយ​ជន​បរទេស​គឺ​មាន​ចំនួន​៣៧​,៤៤១ច្បា​ប់​ ក្នុង​ចំនួន​២០,០៩៣​គ្រួសារ ​មនុស្ស​រួម​ចំនួន​៦៩,៨៧១​នាក់។​ ជាមួយ​គ្នានោះ​ឯ​កសារ​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​នគរបាល​អន្តប្រវេសន្ត​ក៏​បាន​ទទួល​ពាក្យ​ សុំ​ប្រកាស​ទទួល​ស្គាល់​ជ​នបរទេស​អន្តោប្រវេសន្ត ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍នៅ​កម្ពុជា​ចំនួន​៦០៥៦១​ឯកសារ ​ដោយ​មាន​មនុស្ស​២៨៥៧២​ គ្រួសារ ​និង​មាន​សមាជិក​សរុប​ ៨៨,១១២​នាក់​ មាន​ ១១​សញ្ជាតិ ​ហើយ​តជន​បរទេស​រស់​នៅ​កម្ពុជា​សព្វថ្ងៃមា​ន​ចំនួន​៨៨,១១២​នាក់​ បើបូក​ទាំង​ជន​បរទេស​ កំពុង​ជាប់​ពន្ធនាគារ​ទៀត ​គឺ​ស្នើនឹង​៩​ម៉ឺន​នាក់​៕


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        77
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm