ក្រុមប្រទេសតំបន់ជប់ភ្លៀងអាម៉ាហ្សូន មិនអាចឈានដល់គោលដៅកាប់បំផ្លាញព្រៃឈើ

2023/08/09 11:13:50 pm        561

ក្រុមមេដឹកនាំប្រទេសតំបន់ជប់ភ្លៀងអាម៉ាហ្សូន បានបង្ហាញរូបភាពសាមគ្គីភាព ពេលដែលពួកគេជួបគ្នាដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែពួកគេពុំអាចព្រមព្រៀងលើឱសានវាទ ដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើនោះឡើយ ពេលដែលកិច្ចប្រជុំកំពូលរបស់ពួកគេ បានបញ្ចប់កាលពីថ្ងៃអង្គារ។

 កិច្ចប្រជុំកំពូលនៅទីក្រុង Belemមានការជួបជុំគ្នារបស់ក្រុមមន្រ្តីមកពីប្រទេសប្រេស៊ីល កូឡុំប៊ី វេណេហ្ស៊ុយអេឡា និងប្រទេសជាច្រើនទៀត។

 ប្រទេសទាំងអស់នេះ ដែលបង្កើតបានជាអង្គការសន្ធិសញ្ញាកិច្ចសហប្រតិបត្តិកាតំបន់ជប់ភ្លៀងរអាម៉ាហ្សូន ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ ២០៣០ គឺជាគោលដៅមួយដែលប្រេស៊ីល ចង់សម្រេចឲ្យបាន។

 តែផ្ទុយទៅវិញ ប្រទេសសមាជិកអង្គការមួយនេះ នៅតែបន្តគោលដៅកាប់បំផ្លាញព្រៃឈើរបស់ពួកគេដដែល។

 ប្រភពព័ត៌មានពីរដ្ឋាភិបាលប្រេស៊ីល បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសបូលីវី ប្រឆាំងនឹងបញ្ហាមួយនេះ ស្របពេលដែលភាពតានតឹងកើតមានផងដែរលើបញ្ហាខួងប្រេង។

 ប្រធានាធិបតីកូឡុំប៊ី បានជំទាស់ទៅនឹងការផលិតប្រេងថ្មីនៅក្នុងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន។

 ប៉ុន្តែរដ្ឋមន្រ្តីថាមពលប្រេស៊ីលនិយាយថា ពួកគេចង់រុករកប្រេងថ្មីដ៏ច្រើននៅក្បែរសមុទ្រជិតមាត់ទន្លេអាម៉ាហ្សូន គឺជាអ្វីដែលលោកនិយាយថា គឺជាតំបន់ចុងក្រោយមានប្រេង និងឧស្ម័ន មុនពេលឈានដល់ការផ្លាស់ប្តូរថាមពលបន្តិចម្តងៗ។

 ទោះបីជាយ៉ាងណាក៏ដោយ អំឡុងពេលថ្លែងទៅកាន់សារព័ត៌មាន រដ្ឋមន្រ្តីការបរទេសប្រេស៊ីលលោក Mauro Veiraបានធ្វើការច្រានចោលការខ្វែងគំនិតគ្នារវាងប្រទេសកូឡុំប៊ី និងប្រទេសសមាជិកផ្សេងទៀត។

 លោកនិយាយថា ពួកយើងគ្មានគោលជំហរខ្វែងគំនិតគ្នានោះទេ ។ គោលជំហរគឺស្របគ្នា ហើយប្រទេសនិមួយៗ ត្រូវដើរតាមជំហានដែលពួកគេមាន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        122
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm