ជប៉ុន និងកូរ៉េខាងត្បូង ចេញការព្រមាន ខណៈព្យុះ Khanun បក់បោកឆ្ពោះទៅភាគខាងជើង

2023/08/10 12:52:41 am        463

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានលុបចោលជើងហោះហើរជាច្រើនរយជើង ហើយអាជ្ញាធរបានចេញការព្រមាន នៅថ្ងៃពុធ (ទី៩ ខែសីហា) នេះ ខណៈដែលព្យុះត្រូពិច Khanun បានបក់បោកពីឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសជប៉ុនឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ព្យុះ ដែលត្រូវបានទម្លាក់កម្រិតពីព្យុះទីហ្វុង បានធ្វើឲ្យកូរ៉េខាងត្បូង ចាប់ផ្តើមជម្លៀសមនុស្សរួចហើយរាប់ម៉ឺននាក់ ដែលបោះជំរំនៅឯព្រឹត្តិការណ៍កាយរិទ្ធិ៍ពិភពលោក (World Scout Jamboree) ដែលមុននេះ ត្រូវបានវាយប្រហារដោយរលកកម្ដៅ។

នៅថ្ងៃពុធនេះ លំនៅឋានប្រហែល ១៦.០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ ខណៈភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគខាងត្បូងកោះ Kyushu របស់ប្រទេសជប៉ុន។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានពីភ្លៀងធ្លាក់ខ្លាំង និងការឡើងពីហានិភ័យនៃបំណាក់ល្បាប់ភក់ និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត នៅតំបន់ Kagoshima របស់កោះនេះ។

អ្នកនាំពាក្យម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines នៅថ្ងៃពុធនេះ បានលុបចោលជើងហោះហើរចំនួន ២៥២ជើង ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ២៥.០០០នាក់។ ចំណែកស្ត្រីនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បាននិយាយថា ជើងហោះហើរចំនួន ៩៦ជើង ត្រូវបានលុបចោល ដោយប៉ះពាល់ដល់មនុស្សជាង ១០.០០០នាក់។

នៅប្រទេសកូរ៉េខាងត្បូង ជាទីដែលគេរំពឹងថា ព្យុះ Khanun នឹងបក់បោកមកដល់ដីគោក នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) នោះ ជើងហោះហើរជិត ៨០ជើង នៅអាកាសយានដ្ឋានចំនួន ១០ និងសេវាសាឡាងរាប់សិប ត្រូវបានផ្អាក ហើយក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បាននិយាយថា ទីក្រុងសេអ៊ូល បានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ដោយព្យុះទីហ្វុង ត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ដោយផ្ទាល់លើប្រទេសទាំងមូល គិតចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm