មនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ ផ្តល់សេវាថែទាំសុខភាពប្រកបដោយប្រសិទ្ធភាពក្តីមេត្តា និងការយោគយល់

2023/08/10 05:50:38 pm        317

ភ្នំពេញ៖ មនី្ទរពេទ្យបង្អែកដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់សេវាថែទាំសុខភាព​ប្រកប​ដោយប្រសិទ្ធភាព កី្តមេត្តា និងការយោគយល់ ដើម្បីធានាបានថា ​បងប្អូនប្រជាពលរដ្ឋមកពិនិត្យ ពិគ្រោះព្យាបាលជំងឺ មានភាពសុខភាពល្អ ក្រោយទទួលការថែទាំសុខភាព។

បើតាមលោកវេជ្ជបណ្ឌិត ផេង ប៉ូលីន ប្រធានមនី្ទរពេទ្យបង្អែកដង្កោ ​តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា ​នៅមនី្ទរពេទ្យបង្អែកដង្កោ ​ឈរលើគោលការណ៍សមធម៌​ ការផ្តល់សេវាថែទាំសុខភាព គឺស្មើភាពគ្នា។ ជាពិសេសថ្មីៗនេះ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់-ស្រុក ក្រុង-ខណ្ឌ-រាជធានី-ខេត្ត ក៏ដូចជាបណ្ណ​ប.ស.ស.សម្រាប់​កម្មករ និយោជិតក្នុងប្រព័ន្ធ មន្រី្តរាជការ និងអតីតយុទ្ធជន ​និងសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងប័ណ្ណសមធម៌ សម្រាប់គ្រួសារក្រីក្រកម្រិត១ និងកម្រិត២។ ​ដោយផ្តោតលើស្រី្ត ដែលមក​ពិនិត្យផ្ទៃពោះ តាមកាលវិភាគ គាត់នឹងទទួលបានថវិកាបន្ថែមទៀត។

នេះជាសញ្ញាបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រី្ត ​បានយកចិត្តទុកណាស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ​ជាពិសេសស្រី្ត ដែល​មានផែនការយកបុត្រធីតា គឺឲ្យគាត់ទទួលបានសុខភាពមាំទាំ និងបុត្រធីតា​ មានសុខភាពល្អ គឺជាទំពាំស្នងឬស្សី ដែលមានគុណភាពនាពេលខាងមុខ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងមូលដ្ឋាន​ខណ្ឌដង្កោ មកទទួលសេវាថែទាំសុខភាពពីក្រុមការងារគ្រូពេទ្យ ​នៅមនី្ទរពេទ្យបង្អែកដង្កោ បាន​លើកឡើងរួមគ្នាថា ​ការផ្តល់សេវារបស់គ្រូពេទ្យជូនគាត់ ពិតជាល្អ និងមានគុណភាពប្រសិទ្ធភាព​គួរជាទីទុកចិត្ត និងលើកទឹកចិត្តដល់គាត់ឲ្យប្រើប្រាស់សេវារបស់មនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ នៅពេលមាន​បញ្ហាសុខភាព។ ជាពិសេសគាត់ មានប័ណ្ណប.ស.ស. និងប័ណ្ណមូលនិធិសមធម៌ មកពិនិត្យសុខភាព និងព្យាបាលជំងឺ ព្រមទាំងទទួលឱសថ និងពិនិត្យផ្ទៃពោះ ដោយមិនអស់​ថវិកានោះទេ។ ដូច្នេះគាត់ពិតជាសប្បាយចិត្តជាពន់ពេក ដែល​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់មកលើកម្មករ កម្មការិនី ​និងបងប្អូនប្រជាពលរដ្ឋ ដើម្បីព្យាបាល​ជំងឺដោយអស់ថវិកា។

លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន បានបញ្ជាក់ផងដែរថា មនី្ទរពេទ្យបង្អែកដង្កោ ​ជាមនី្ទរពេទ្យកម្រិត០១ ហៅកាត់ថា CPA1 ។ ដូច្នេះការផ្តល់សេវាជូនប្រជាពលដ្ឋ ដោយផ្តោតសំខាន់ទៅលើការ​ពិគ្រោះ​ជំងឺក្រៅ ការសម្រាកព្យាបាលជំងឺ សម្រាប់កុមារ ​និងមនុស្សចាស់ ​ការថែទាំមុនសម្រាល និងក្រោយសម្រាល មានផ្នែកសម្ភព ​និងរោគស្រី្ត ផ្នែកសង្រ្គោះបន្ទាន់ និងផ្នែកវះកាត់តូច និង​ផ្នែកផ្សេងៗទៀត​ ដើម្បីលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm