Hun Sen Cup៖ កំពង់ធំកក់កៅអីវគ្គបន្ដ ក្រោយបង្អាក់ដំណើរសៀមរាប តែ​បើក​ផ្លូវ​ឲ្យ​រតនគិរី

2023/08/10 06:00:26 pm        688

ក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ហើយ ក្រោយ​បន្ដ​យក​ឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ដោយលទ្ធផល ២-០ កាលពីល្ងាចថ្ងៃទី០៩ ខែ​សីហាម្សិលមិញ ។ ជ័យជម្នះនេះដែរ ក៏បើកផ្លូវឲ្យក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី មាន​សង្ឃឹម​ឡើង​វគ្គបន្ដផងដែរ បន្ទាប់ពីពួកគេវាយបកឈ្នះមណ្ឌលគិរីវង់ ៣-២ ។

សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមសន្ដិភាព ខេត្តកំពង់ធំ លើក្រុមភ្ញៀវខេត្តសៀមរាប ធ្វើ​សម្រេច​ដោយ​កីឡាករ ឆាំ ប៊ុនឈីត នៅនាទីទី៨ និងកីឡាករ រ៉ាន់ សិទ្ធ នៅនាទី៧២ ។ ដូច្នេះ​ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប គឺរងបរាជ័យទាំង ២ជើង ក្នុង​ជំនួប​ជា​មួយ​ក្រុម​កំពូល​តារាង​នេះ ដ្បិតកាលពីជើងទី១ គឺចាញ់ក្នុងលទ្ធផល ១-០ ។

រីឯជំនួបជើងទី២ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យវិញ ក្រុមម្ចាស់​ផ្ទះ​ខេត្ត​មណ្ឌល​គិរី បានបើកការនាំមុខក្រុមអធិរាជដំរីឦសាន ២គ្រាប់មុន នៅចុងវគ្គទី១ ដោយកីឡាករ ណូ សូទី នៅ​នាទី៤៤ និងកីឡាករ ធិ ផៃយ៉ា នៅនាទី៤៥+២ ។ ប៉ុន្ដែវគ្គទី២ ក្រុមអធិរាជដំរីឦសាន ខេត្ត​រតនគិរី ក៏វាយបកបាន ៣គ្រាប់វិញ ដោយកីឡាករ កវី ស៊ីយ៉ា នៅនាទី៥៦, កីឡាករ ហ៊ីង វ៉ាយ​លេស នៅនាទី៧៨ និងគ្រាប់បាល់ជ័យជម្នះ ដោយបានដោយកីឡាករ សម្បត្តិ បញ្ញា នៅ​នាទី​៨៨ ។

ជាមួយលទ្ធផលក្នុងសប្ដាហ៍ទី១៥ នេះដែរ នាំឲ្យក្រុមបាល់ទាត់សន្ដិភាពខេត្តកំពង់ធំ បន្ដ​ឈរ​កំពូល​តារាង​ពូលD ដោយរកបាន ១៥ពិន្ទុ និងបានកក់កៅអីវគ្គ ៨ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ ទោះបីពួកគេនៅសល់ ២ប្រកួតក្នុងដៃទៀតក៏ដោយ ។ ចំណែកក្រុមសៀមរាប បន្ដ​ឈរ​លេខ​២ តែមាន ១០ពិន្ទុស្មើគ្នាជាមួយក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ដែល​ឡើង​មក​ឈរ​លេខ​៣ ។ ប៉ុន្ដែខេត្តសៀមរាប នៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះ ស្រប​ពេល​ក្រុម​អធិរាជ​ដំរី​ឦសាន​ នៅសល់ ២ប្រកួតទៀត ។ ដូច្នេះក្រុមទាំងពីរ សុទ្ធតែមានឱកាសប្រជែងកៅអីវគ្គបន្ដ ពិសេស​ក្រុម​អធិរាជដំរីឦសាន ខេត្ដរតនគិរី ដែលនៅសល់ប្រកួតច្រើនជាងតែម្ដង៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm