លោកអភិបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យ ទីតាំងដាក់ប្រព័ន្ធលូរំដោះទឹក និងអ៊ុតកៅស៊ូផ្លូវជង្ហុកសំបុកមាន់

2023/08/10 06:27:10 pm        121

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានបន្តចុះត្រួតពិនិត្យមើលទីតាំងជួសជុលប្រព័ន្ធលូរំដោះទឹក និងការអ៊ុតកៅស៊ូផ្លូវជង្ហុកសំបុកមាន់ជាដើម ដើម្បីជៀសវាងពេលមានភ្លៀងធ្លាក់ម្ដងៗ កាត់បន្ថយការជន់លិច ជាពិសេសតំបន់ស្តុបផ្សារដេប៉ូ មូលដ្ឋានខណ្ឌ៧មករា។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១០ ​ខែសីហាឆ្នាំ ២០២៣ នេះ លោកថេង សុថុល អភិបាល​នៃ​គណៈអភិបាលខណ្ឌ៧មករា ​បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលទីតាំង​ ជួសជុលប្រព័ន្ធលូ នៅ​តាមបណ្ដោយផ្លូវលេខ ២១៥ (មហាវិថីហ្សាហារឡាលនេហ៍រុន) និងការអ៊ុតកៅស៊ូផ្លូវជង្ហុក​សំបុកមាន់ ផ្លូវលេខ២៣២ ក្នុងមូលដ្ឋានខណ្ឌ៧មករា។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ​បានលើកឡើង រដ្ឋបាលខណ្ឌ៧មករា សូមថ្លែង​អំណរអរគុណ ​ដល់ឯកឧត្តម ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ ដែលបានទទួលយក​នៅ​សំណូមពរ របស់ខណ្ឌ ​ការដាក់ប្រព័ន្ធលូររំដោះទឹក​ ក្បែរចំណុចស្តុបអាងទឹកផ្លូវលេខ២១៥ ដើម្បី​បង្ហូទឹកចូល​ប្រព័ន្ធលូរមេ​ ព្រោះកន្លងមកពេលភ្លៀងធ្លាក់ម្ដងៗ ​មានការលិចផ្លូវ ជាងខ្លាំងនៅ​ផ្លូវលេខ២១៥ ​ចំណុចស្តុបផ្សារដេប៉ូ នេះ ​ធ្វើឲ្យអ្នកធ្វើដំណើរលំបាក។ដូច្នេះ បានដាក់ប្រព័ន្ធ​លូមុខកាត់ទំហំ ១ម៉ែត្រកន្លះ ដើម្បីរំដោះទឹក។

លោក អភិបាលបានបន្តលើកឡើងថា ​រដ្ឋបាលខណ្ឌសង្ឃឹមជឿជាក់ថា ​ក្រោយការផ្លាស់ប្ដូរប្រព័ន្ធ​លូមេ​ នៅចំណុចស្តុបផ្សារដេប៉ូរួច​ ការជន់លិចអាចកាត់បន្ថយបានច្រើន ​ពីតំបន់ផ្លូវកម្ពុជាក្រោម តំបន់បុរីកីឡា ​និងផ្លូវលេខ២១៥ ​ចំណុចស្តុបផ្សារដេប៉ូ ​មូលដ្ឋានខណ្ឌ៧មករា។

ជាចុងក្រោយរដ្ឋបាលខណ្ឌសំណូមពរដល់ពលរដ្ឋដែលមានលំនៅដ្ឋាន​នៅតាមបណ្ដោយ​ផ្លូវ​លេខ២១៥ទាំងអស់គ្នា ​សូមចូលរួម​ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ​ ជៀសវាង​ហូរចូលមាត់លូរ បង្កការ​កកស្ទះប្រព័ន្ធទឹក ​និងដើម្បីរក្សារបរិស្ថានអនាម័យ​ សណ្ដាប់ធ្នាប់សាធារណៈ បាន​ល្អប្រសើរ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm