ប៉ាគីស្ថាន៖ សភាប៉ាគីស្ថាន ត្រូវបានរំលាយជាផ្លូវការ ប៉ុន្តែការបោះឆ្នោតដែលមានន័យថានឹងត្រូវបានពន្យារពេលក្នុងរយៈពេល៩០ថ្ងៃ ទំនងជាត្រូវពន្យារពេល ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតនិយាយថា ព្រំដែននៃការបោះឆ្នោតត្រូវតែត្រូវបានគូរឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីទិន្នន័យជំរឿនថ្មីៗ ដែលជាដំណើរការ ត្រូវការរយៈពេលជាច្រើនខែ។
កាលពីសប្ដាហ៍មុន អតតីនាយករដ្ឋមន្ត្រី លោក អ៊ីមរាន ខាន់ (Imran Khan) ត្រូវបានចាប់ខ្លួននិងជាប់ពន្ធនាគារ៣ឆ្នាំ និងបានហាមប្រាមពីឆាកនយោបាយរយៈពេល៥ឆ្នាំ ។
លោកបានជំទាស់ដោយបើកចំហចំពោះការបង្កើតយោធាដ៏មានឥទ្ធិពល ហើយបានអះអាងថា នេះជាការបង្កភាពជ្រួលច្របល់ នៃការបោះឆ្នោត។
ខណៈដែលបទបញ្ជារបស់លោកប្រធានាធិបតី អារីហ្វ អាល់វី (Arif Alvi) កាលពីថ្ងៃពុធឲ្យរំលាយសភា រដ្ឋាភិបាលចាំផ្ទះ នឹងទទួលបន្ទុក ។លោកនាយករដ្ឋជិតផុតអាណត្តិ សេបាស សារីហ្វ (Shehbaz Sharif) និង រដ្ឋាភិបាល របស់លោកត្រូវបានផ្ដល់រយៈពេលឲ្យ៣ថ្ងៃ ដើម្បីតែងតាំងមេដឹកនាំអន្តរកាលមួយរូប។
គណៈកម្មការរៀបចំការបោះឆ្នោតជាន់ខ្ពស់ប៉ាគីស្ថានមួយរូបបានប្រាប់សារព័ត៌មាន BBC ថា ការបោះឆ្នោត នឹងត្រូវរៀបចំឡើងនៅពេលដែលការធ្វើជំរឿនត្រូវបានបញ្ចប់រួចរាល់ ដែលនឹងត្រូវការពេលវេលាប្រហែល៤ខែ ។ជាលទ្ធផល ការបោះឆ្នោតអាចត្រូវបានពន្យារពេលរហូតដល់ឆ្នាំក្រោយ ៕

