អាជ្ញាធរលីប៊ីនិយាយថា ជនអន្តោប្រវេសន៍២៧នាក់ ត្រូវបានរកឃើញស្លាប់ជិតព្រំដែនទុយនីស៊ី

2023/08/10 07:01:36 pm        91

លីប៊ី៖ ក្រុមអាជ្ញាធរលីប៊ីបាននិយាយកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍យ៉ាងហោចណាស់២៧នាក់ មកពីអនុតំបន់អាហ្វ្រិកសាហារ៉ា បានស្លាប់ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងតំបន់វាលខ្សាច់ភាគខាងលិចរបស់ប្រទេសលីប៊ី ជិតព្រំដែនជាមួយ ប្រទេសទុយនីស៊ី ។ 

ក្រសួងមហាផ្ទៃរបស់លីប៊ី បាននិយាយថា សាកសពទាំងនោះ ត្រូវបានរកឃើញថ្មីៗនេះជិតព្រំដែនហើយថាក្រុមនិតិកោសល្យវិជ្ជា ត្រូវបានបញ្ជូនទៅកាន់តំបន់នោះរួចហើយ។  

សារព័ត៌មាន AP បានរាយការណ៍ថា លោក ម៉ូហាម៉េដ ហាម៉ូដា(Mohamed Hamouda) អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ី កាលពីថ្ងៃពុធ បានបញ្ជាក់ពីការរកឃើញសាកសពទាំងនេះ ប៉ុន្តែពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀត។  

តំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសទុយនីស៊ី បាននាំមុខប្រទេសជិតខាងលីប៊ី ជាចំណុចចេញដំណើរដ៏សំខាន់របស់តំបន់នេះ សម្រាប់ជនអន្តោប្រវេសន៍ ភាគច្រើនមកពីអនុតំបន់សាហារ៉ា អាហ្វ្រិក ដែលកំពុងព្យាយាមទៅកាន់ប្រទេសអ៊ីតាលី និងប្រទេសផ្សេងទៀតនៅអឺរ៉ុបតាមទូកតូចៗ។ 

ក្រុមសិទ្ធិមនុស្សរបស់ប្រទេសលីប៊ី បានចោទប្រកាន់កងកម្លាំងសន្តិសុខទុយនីស៊ី ពីបទបណ្ដេញជនអន្តោប្រវេសន៍ដោយបង្ខំ និងបោះបង់ពួកគេចោលក្នុងតំបន់វាលខ្សាច់ដោយគ្មានទឹកនិងអាហារ ។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទុយនីស៊ី លោក កាម៉េល ហ្វេគី(Kamel Feki) កាលពីសប្ដាហ៍មុន បានទទួលស្គាល់ថា ជនអន្តោប្រវេសន៍មួយក្រុមតូចមកពីអនុតំបន់សាហារ៉ា ដែលកំពុងពន្យាយាមឆ្លងចូលប្រទេសនេះ ត្រូវបានរុញឲ្យបកក្រោយចូលទៅក្នុងវាលខ្សាច់តំបន់ព្រំដែនជាប់ជាមួយប្រទេសលីប៊ី និងអាល់ហ្សេរី ។ ប្រទេសទុយនីស៊ី មិនអាចគាំទ្រដល់ចំនួនជនអន្តោប្រវេសន៍គ្មានឯកសារដ៏ច្រើននេះមកពីអនុតំបន់សាហារ៉ាបានទេ។  

ក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយកាលពីថ្ងៃពុធ ជនអន្តោប្រវេស៊ី ចំនួន៤១នាក់ ត្រូវគេជឿថាបានស្លាប់ បន្ទាប់ពីទូកមួយគ្រឿង ដឹកជញ្ជូនពួកគេបានក្រឡាប់លិចនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសទុយនីស៊ី៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm