អភិបាលរាជធានី ជំរុញអាជ្ញាធរទាំង១៤ខណ្ឌ បន្តបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អ

2023/08/10 07:10:07 pm        100

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ​បន្តបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឱ្យសមនឹង​ការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធរ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ​ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការផ្ដល់សេវាតាមរយៈច្រកចេញ​ចូលតែមួយ​នៅទូទាំងខណ្ឌទាំង១៤ ​ក៏ដូចជាសង្កាត់ទាំង១០៥ឃើញថា មានលក្ខណៈល្អប្រសើរ ដោយទទួល​បានការគាំទ្រ​ពីប្រជាពលរដ្ឋ។

ដូច្នេះសូមឱ្យអាជ្ញាធរបន្តការខិតខំប្រឹងប្រែងលើការផ្ដល់សេវាជូន​ប្រជាពលរដ្ឋឱ្យកាន់តែ​ប្រសើរ​ថែមទៀត ខណៈដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះរស់​នៅក្នុងភាពស៊ីវិល័យ ដែលតម្រូវឱ្យការងារ​របស់អាជ្ញាធរ​ក៏ត្រូវតែស៊ីវិល័យឱ្យលឿនទាន់ចិត្ត​ទៅតាមនោះដែរ។

ឯកឧត្តម ឃួង ស្រេង ​ក៏បានបញ្ជាក់ផងដែរថា ​ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ​កាលពីថ្ងៃអាទិត្យ ទី២៣ ​ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ ក៏បានបង្ហាញឱ្យឃើញថា ​ប្រជាពលរដ្ឋពិតជាស្រឡាញ់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជា​អាជ្ញាធររាជធានីភ្នំពេញ​ផងដែរ។ ដូច្នេះជាការឆ្លើយតប អាជ្ញាធរត្រូវតែបម្រើពលរដ្ឋ​ឱ្យកាន់តែល្អ​ថែមទៀត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ពីបញ្ហាសំរាមដែលនៅតែជាបញ្ហាដែល​អាជ្ញាធរ​ត្រូវតែបន្តយកចិត្តទុកដាក់​ ដោយមិនត្រូវទុកសំរាមឱ្យនៅ​តាមដងផ្លូវនោះទេ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ ​សង្កាត់ទាំង១០៥ ​បន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋគោរពម៉ោងពេល ដែលត្រូវយកសំរាមចេញក្រៅផ្ទះ ព្រោះការផាកពិន័យលើការចោលសំរាម​ក៏នឹងអនុវត្ត​នៅពេលឆាប់ៗ​នេះដែរ ​តែអ្វីដែលត្រូវអនុវត្តនៅពេលនេះ គឺការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹង​ពីការទុកដាក់សំរាមជាមុនសិន។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ​ក្នុងឱកាសនោះក៏មានប្រសាសន៍ កោត​សរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការ​បោះឆ្នោតរាជធានី​ភ្នំពេញ ​រដ្ឋបាលរាជធានីភ្នំពេញ ​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ថ្នាក់ ខណ្ឌ សង្កាត់ កងកម្លាំង ​និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខិតខំការពារ ថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ ​និងថ្ងៃបោះឆ្នោតជ្រើសរើសតាំង តំណាង​រាស្ត្រនីតិកាលទី៧ ​ថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣​ តាំងពីចាប់ផ្តើមរហូតដល់ចប់ ដោយធានា​បានសុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរ និងទទួលបានជោគជ័យទាំងស្រុង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm