អាមេរិក៖ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មិនទំនងជាចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីនៅខែក្រោយនោះទេ ជាអវត្តមានដែលនឹងលើកឡើងជាសំនួរជាច្រើនអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកមកកាន់តំបន់មួយដែលចាំចាប់ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីរុញច្រានប្រឆាំងឥទ្ធិពលដែលកំពុងពង្រីករបស់ប្រទេសចិន។
លោក Biden បានកំណត់ពេលចូលរួមកិច្ចប្រជុំកំពូលG20 នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ហើយបាននិយាយកាលពីថ្ងៃអង្គារទី៩ ខែសីហាថា លោកមានផែនការធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមជាដៃគូនៅអាស៊ីអាគ្នេយ៍ដែលកំពុងលេចចេញដ៏សំខាន់ ដើម្បីធ្វើឲ្យទំនាក់ទំនងប្រសើរឡើង ប៉ុន្តែវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា របស់ប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន ស្ថិតក្នុងភាពមន្ទិលសង្ស័យខ្លាំង។ ប្រភពមួយដែលដឹងច្បាស់អំពីបញ្ហា បាននិយាយថា លោក Biden នឹងមិនទៅកាន់ប្រទេសឥណ្ឌូនេស៊ីនោះទេ ហើយប្រភពមួយផ្សេងទៀតបានលើកឡើងថា ឯកអគ្គរដ្ឋទូតមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមកពីសមាជិកអាស៊ាន និយាយថា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេប្រាប់កាលពីថ្ងៃចន្ទថា លោកBiden នឹងមិនទៅទីនោះទ។
នៅពេលត្រូវបានសួរថាតើវាពិតឬទេដែលលោក Biden នឹងមិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី មន្ត្រីជាន់ខ្ពស់សេតវិមាន បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា យើងនៅកំពុងធ្វើការលើរឿងនេះ យើងប្រហែលជានឹងមានអ្វីៗច្រើនទៀតដើម្បីនិយាយអំពីរឿងនេះឆាប់ៗ។
ប្រភពជាច្រើន និយាយថា កាលបរិច្ឆេទរបស់លោក Biden មកកាន់អាស៊ី នៅមិនទាន់ផ្លូវការនៅឡើយរហូតដល់ដំណើរនោះ ត្រូវបានគេប្រកាស ហើយនឹងអាចផ្លាស់ប្តូរ៕
