ប្រជាជន​ជ្វី​ស​ក្នុង​ទីក្រុង​ញូវយ៉ក, ​ឈី​កា​ហ្គោ និង​ប្រជាជន​មូស្លីម​សេណេហ្គាល់​តវ៉ា​ប្រឆាំង​ប្រទេស​អ៊ីស្រាអែល​

2021/05/22 07:32:54 pm        213

អាមេរិក៖ ទោះបីជា​បទ​ឈប់​បាញ់​រវាងប្រទេស​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់​ចូល​ជា​ធរមាន​ក៏ដោយ បាតុកម្ម​បាន​ធ្វើឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន ដូចជា​នៅទីក្រុង​ញូវយ៉ក ប្រជាជន​អាមេរិក​-​ជ្វី​ស​បាន​ប្រមូល​ផ្តុំ​គ្នា​កាលពី​យប់​ថ្ងៃ​សុក្រ​ ដើម្បី​តវ៉ា​ប្រឆាំង​សកម្មភាព​របស់​ប្រទេស​អ៊ីស្រាអែល​ក្នុង​សង្គ្រាម​រយៈពេល​ ១១​ថ្ងៃ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​ ២៣០​នាក់​ស្លាប់​ភាគ​ច្រើន​ជា​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។

​លោក Asaf Calderon អ្នក​រៀប​ចំ​សំរាប់​សំឡេង​ប្រជាជន​ជ្វី​ស​ដើម្បី​សន្តិភាព ជា​អង្គការ​មួយ​គាំទ្រ​ទណ្ឌកម្ម​សហរដ្ឋអាមេរិក​លើ​ប្រទេស​អ៊ីស្រាអែល​និយាយ​ថា មាន​ប្រជាជន​ជ្វី​ស និង​ប្រជាជន​ជ្វី​ស​-​អាមេរិក​កាន់តែ​ច្រើន​ឡើង​ៗ ដែល​ក្រោកឈរ​ប្រឆាំង​ការគាបសង្កត់​របស់​​អ៊ីស្រាអែលលើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ រីឯ​នៅ​ក្នុង​ទីក្រុង​ឈី​កា​ហ្គោ​វិញ អ្នក​តវ៉ា​គាំទ្រ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់​ពាន់​នាក់ បាន​ធ្វើ​ការ​តវ៉ា​តាម​ដង​ផ្លូវ​នៅ​ទីប្រជុំជន​ទីក្រុង​។ ក្រុមចម្រុះ​ដើម្បី​យុត្តិធម៌​នៅ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​ទីក្រុង​ឈី​កា​ហ្គោ បាន​ធ្វើ​ការ​តវ៉ា​រយៈពេល ​១​ថ្ងៃបន្ទាប់ពី​ប្រទេស​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់​បាន​ប្រកាស​បទ​ឈប់​បាញ់ ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល​ ១១​ថ្ងៃ​ដែល​បង្ក​ឲ្យ​មានការ​បំផ្លាញ​ជាច្រើន​ក្នុង​តំបន់​ហ្កា​ហ្សា​។

​ជាមួយ​គ្នា​នេះ​ដែរ ប្រជាជន​សេ​ណេ​ហ្គា​ល់​រាប់​រយ​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ដា​កា ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​តវ៉ា​ប្រឆាំង​ប្រទេស​អ៊ីស្រាអែល​។ ដោយមាន​កាន់​ទង់​ជាតិ​ប៉ា​ឡេ​ស្ទី​ន និង​បដា​ដែល​មាន​ពាក្យស្លោក​ប្រឆាំង​ប្រទេស​អ៊ីស្រាអែល បាតុ​ករ​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​រ​បស់​​អ៊ីស្រាអែល ​នៅ​លើ​តំបន់​ហ្គា​ហ្សា​។ បាតុករ​ម្នាក់​និយាយ​ថា ថ្ងៃនេះ​ប្រជាជន​សេ​ណេ​ហ្កា​ល់​មិន​គួរ​នៅផ្ទះ​ទេ​។ ការ​តវ៉ា​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​សម្ព័ន្ធ​ភាព​ជាតិ ដើម្បី​បុព្វហេតុ​ប៉ា​ឡេ​ស្ទី​ន​នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់​៕​

​អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        4
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm