ក្រុមហ៊ុនជ្រើសរើសបុគ្គលិកបង្ហាញគន្លឹះសំខាន់ៗ សម្រាប់អ្នកដាក់ពាក្យស្វែងរកការងារ

2023/08/10 11:27:52 pm        373

ភ្នំពេញ៖ ដើម្បីឆ្លើយតបក្នុងការទទួលពាក្យ និងសម្ភាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើ តំណាងក្រុមហ៊ុននានា ​បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាគន្លឹះសំខាន់ៗក្នុងការត្រៀម​ខ្លួនជាមុន ដើម្បីឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោក ប៉ិក សុឃីម តំណាងក្រុមហ៊ុន ONION Mobility ក្នុងវិស័យយានយន្ត ក្នុងកិច្ចសម្ភាស​ជាមួយ​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានលើកឡើងថា យោងតាមបទពិសោធន៍កន្លងមក គន្លឹះមួយចំនួន​ដែលអ្នកស្វែងរកការងារធ្វើគួរតែយល់ដឹងនិងត្រៀមជាមុន គឺការស្គាល់ខ្លួនឯងដែលជារឿងសំខាន់​បំផុត មុននឹងសម្រេចចូលទីផ្សារការងារ ​បន្ទាប់មកត្រូវស្វែងយល់ និងស្គាល់ស្ថាប័នក្រុមហ៊ុន ដោយ​ផ្តោតលើប្រភេទការងារអ្វីដែលក្រុមហ៊ុននឹងផ្តល់ជូននិងក្នុងវិស័យអ្វីខ្លះ ហើយឆ្លើយតបទៅ​នឹងអ្វីដែល​យើងចង់បានដែរឬទេ?

ចំណែកលោក រស់ លីហួរ មន្រ្តីធនធាន​មនុស្ស​នៃផ្សារទំនើប អ៊ីអន ម៉ល បានរៀបរាប់​ស្រដៀងគ្នា​ដែរថា ក្រៅពីការត្រៀមខាងលើនេះ អ្នកស្វែងរកការងារក៏ត្រូវពង្រឹងផ្នែកភាសា និងជំនាញ​កុំព្យូរទ័រដែរ ព្រោះបច្ចុប្បន្ននិងទៅមុខគឺសម័យឌីជីថលដែលទាមទារឲ្យមានការយល់ដឹង និង​ប្រើប្រាស់​ច្រើន។ បន្ថែមពីនេះ ក៏គួរមានបញ្ជីរសំណួរជាមុន និងត្រង់ត្រាប់ស្តាប់​ចម្លើយ​ក្នុង​ពេល​សម្ភាសន៍ ​សួរសំណួរដែលត្រូវតាមដាន ព្រោះទាំងអស់នោះ ជាការ​ឆ្លុះបញ្ចាំង​ពីយើង។

ជុំវិញព័ត៌មានអំពីទីផ្សារការងារខាងលើនេះ នៅថ្ងៃទី១០ សីហា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌល​ការងារ​រាជធានីភ្នំពេញ បានរៀបចំវេទិកាការងារ ​ដោយមានក្រុមហ៊ុនធំៗចំនួន១១ ចូលរួមបង្ហាញជូន​នូវឱកាសការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនជាង ៧០០កន្លែង។

វេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាស​ដល់សាធារណៈជន​ទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរ​ការងារ អាចទទួលបានកាន់តែងាយស្រួល ​ដោយចំណេញពេលវេលា​ និងនៅមួយកន្លែង។ សិស្ស/និស្សិត ​និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប និងរៀបចំខ្លួនឲ្យបាន​សមរម្យទៅតាមមុខតំណែងដែលចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាស​ផ្ទាល់ជាមួយ​ក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        70
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm