សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយសមាជិករាជរដ្ឋាភិបាលទាំងចាស់និងថ្មី

2023/08/10 11:46:54 pm        1.5 K

ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយសមាជិករាជរដ្ឋាភិបាលទាំងសមាជិករាជរដ្ឋាភិបាលចាស់និងសមាជិករាជរដ្ឋាភិបាលថ្មីដែលនឹងចូលកាន់តំណែងបន្តសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។

​នៅក្នុងពិធីសំណេះសំណាលដែលរៀបចំនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាស្ថិតក្នុងខណ្ឌចំកាមន រាជធានីភ្នំពេញនារសៀលថ្ងៃទី១០សីហានេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសោមនស្សរីករាយនិងស្និទ្ធស្នាលប្រកបដោយមោទនភាពដែលគណបក្សដ៏ធំមួយនេះត្រូវបានការស្រឡាញ់ពេញចិត្តបន្តគាំទ្រតាមរយៈសម្លេងឆ្នោតយ៉ាងភ្លូកទឹក ភ្លូកដី ដើម្បីបន្តដឹកនាំគ្រប់គ្រង កសាង ការពារជាតិមាតុភូមិឱ្យរីកចម្រើនរុងរឿងតទៅមុខទៀត ។

គួរបញ្ជាក់ផងដែរថា ក្រោយជ័យជម្នះលើការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនាំឱ្យបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈក្នុងសភា នោះកាលពីថ្ងៃទី៧សីហា ប្រធានគណបក្ស ប្រជាជនកម្ពុជាសម្តេចតេជោបានឧទ្ទេសនាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាដោយបានដាក់ថ្វាយទៅ ព្រះមហាក្សត្រហើយក៏ទទួលបាននូវការត្រាស់បង្គាប់ចាត់តាំងពីព្រះ មហាក្សត្រផងដែរ ។

ជាបន្តបន្ទាប់ ឯកឧត្តមបណ្ឌិតក៏បានទទួលនូវគោរមងារដ៏ថ្លៃថ្លាពីអង្គព្រះមហាក្សត្របន្ថែមទៀតគឺងារជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ហើយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត លោកនឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយដើម្បីសុំការទុកចិត្តពីរដ្ឋសភានៅថ្ងៃទី២១ ខែសីហាខាងមុខនេះហើយៗនៅថ្ងៃទី២២សីហា គណៈរដ្ឋមន្ត្រី ថ្មីនឹងចូលធ្វើការក្នុងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ជាផ្លូវការ។នេះជាការផ្លាស់ប្ដូរដ៏ធំមួយនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជាបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានកាន់តំណែងជា នាយករដ្ឋមន្រ្តីអស់រយៈពេល ៣៨ឆ្នាំ ។

សម្រាប់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៅពេលនេះ ថ្នាក់ដឹកនាំ មហាជន ប្រជាជនដែលជាម្ចាស់ឆ្នោតក៏សុទ្ធតែបានបង្ហាញការគាំទ្រនិងពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដ៏មោះមុត ក្នុងបរិបទសម្រាប់យុវជនអ្នកបន្តវេនដែលនឹងចាប់ផ្តើមពីដើមអាណត្តិទី៧នេះតែម្តង។

វត្តមាននៃការជួបជុំដ៏អធិកអធមនេះ ជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាទោះក្នុងកាលៈទេសៈណាក៏ដោយតែងតែរក្សាបាននូវសុខដុមភាព មិនមានការបែកបាក់ដូចអ្វីដែលពួកប្រឆាំងតែងតែបំភ្លៃការពិតនោះឡើយ៕ ដោយ ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm