ហេតុអ្វីបានជាគ្រឿងទេស នៅតែមានតម្លៃថ្លៃ នៅទូទាំងពិភពលោក?

2023/08/11 12:58:39 am        120

ថ្វីដ្បិតអតិផរណាបានធ្លាក់ចុះ នៅប្រទេសជាច្រើនក៏ដោយ ក៏តម្លៃគ្រឿងទេសដែលឡើងថ្លៃ នៅតែជាបញ្ហាសកល ហើយក៏ជាបញ្ហាមួយដែលគ្មានការពន្យល់ច្បាស់លាស់ នៅពីក្រោយការឡើងថ្លៃនេះ។

ជុំវិញបញ្ហានេះ សេដ្ឋវិទូ និងធនាគារកណ្តាល បានលើកឡើងពីការរួមបញ្ចូលគ្នានៃមូលហេតុ ដែលនាំឲ្យថ្លៃអាហារឡើងខ្ពស់នៅទូទាំងពិភពលោក ដោយក្នុងនោះរួមទាំងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបណ្តាលឲ្យតម្លៃជីអន្តរជាតិ និងតម្លៃគ្រាប់ធញ្ញជាតិឡើងខ្ពស់ហួសពីការស្មាន។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានប៉ាន់ប្រមាណថា ការដកខ្លួនថ្មីៗនេះរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ អាចបន្តជំរុញឲ្យតម្លៃគ្រាប់ធញ្ញជាតិឡើងខ្ពស់ដល់ទៅ ១៥ភាគរយ។

ជាមួយគ្នានេះដែរ ការបន្តមានករណីនៃការរំខានដល់ការនាំចេញអន្តរជាតិ ការដាក់ទណ្ឌកម្ម និងឧបសគ្គដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក៏បាននាំឲ្យតម្លៃទំនិញប្រើប្រាស់អន្តរជាតិឡើងថ្លៃកាន់តែខ្ពស់ឡើងៗផងដែរ។

លើសពីនេះទៀត ឥទ្ធិពលនៃអាកាសធាតុដ៏អាក្រក់ ដូចជារដូវមូសុងដ៏ធ្ងន់ធ្ងរ នៅប្រទេសឥណ្ឌា ដែលធ្វើឲ្យការប្រមូលផលស្រូវធ្លាក់ចុះ និងជំរុញឲ្យតម្លៃឡើងថ្លៃ គឺជាហេតុផលមួយទៀត ដែលអ្នកជំនាញចង្អុលបង្ហាញសម្រាប់តម្លៃគ្រឿងទេសឡើងខ្ពស់ ស្របពេលការរាតត្បាតនៃជំងឺផ្តាសាយបក្សី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឲ្យតម្លៃស៊ុត នៅសហរដ្ឋអាមេរិកឡើងយ៉ាងខ្លាំង ដែលចាប់តាំងពីពេលនោះមក ក៏មានធ្លាក់ចុះខ្លះ។

យ៉ាងណាក្ដី ធនាគារកណ្តាល និងសេដ្ឋវិទូ បដិសេធគំនិតដែលថា «ភាពលោភលន់ឆ្លៀតជំរុញឲ្យមានអតិផរណា ឬការដំឡើងតម្លៃសាជីវកម្ម ដែលទាញយកប្រយោជន៍ពីស្ថានភាពសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណេញ គឺជាបាតុភូតមួយដែលប៉ះពាល់ដល់តម្លៃចំណីអាហារនេះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm