West Ham ទិញបានកីឡាករដំបូងរដូវក្តៅនេះ គឺEdson Alvarez ពី Ajax តម្លៃ ៣៥ លានផោន

2023/08/11 04:35:32 pm        188

ក្លិបបាល់ទាត់ញញួរធំ West Ham ទីបំផុតបាននាំចូលកីឡាករដំបូងក្នុងរដូវក្តៅនេះ ក្រោយ​ប្រកាស​ពី​ការ​មកដល់ របស់ខ្សែបម្រើម៉ិកស៊ិក Edson Alvarez ក្នុងតម្លៃផ្ទេរ ៣៥ លាន​ផោន​ពី​ក្លិប​ហូឡង់ Ajax Amsterdam។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះ​គឺ​ជា​សមាជិក​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ិក​ដែល​ឈ្នះ​ជើង​ឯក​អាមេរិក​កណ្តាល CONCACAF Gold Cup នៅសហរដ្ឋអាមេរិកថ្មីៗនេះ។

ចាប់តាំងពីការចាកចេញរបស់ប្រធានក្រុម Declan Rice ទៅកាន់ Arsenal ក្នុងតម្លៃ ១០៥ លាន​ផោន​នោះ West Ham ទើបតែកាន់លុយទិញបាន Alvarez ម្នាក់ប៉ុណ្ណោះ។

កាលពីវ័យ ១៦ ឆ្នាំ Edson Alvarez បានចូលរួមជាមួយក្រុមយុវជន Club America នៅ​ម៉ិកស៊ិក មុនពេលផ្លាស់មកកាន់ Ajax នៅឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ១៧ លានដុល្លារអាមេរិក និង​បាន​បង្ហាញ​ខ្លួនឱ្យ Ajax មកទល់ពេលនេះ ៩៨ ប្រកួតរកបាន ១០ គ្រាប់ឈ្នះ​ជើង​ឯក​លីគ​កំពូល​ហូឡង់ ២លើក។

ជាមួយគ្នានោះដែរខ្សែបម្រើប្រេស៊ីល Lucas Paqueta ក៏កំពុងទទួលការចាប់អារម្មណ៍ពី Manchester City ផងដែរដោយក្លិបជើងឯក ៣ ពានមួយនេះហ៊ានឱ្យថ្លៃដល់ ៧០ លានផោន។

West Ham ក៏ទើបតែឈានដល់កិច្ចព្រមព្រៀងផងដែរជាមួយ Manchester United ក្នុង​ការ​ផ្ទេរ​ខ្សែ​ការពារ​អង់គ្លេស Harry Maguire ក្នុងតម្លៃ ៣០លានផោន៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm