ខ្សែបម្រើនាំលេងរបស់ Aston Villa, Emi Buendia ប្រឈមអវត្តមាន​ស្ទើពេញ​រដូវកាល​ដោយសាររបួសជង្គង់

2023/08/11 04:44:26 pm        183

ខ្សែបម្រើដែលគេចាត់ទុកជាកីឡាករនាំលេងរបស់ Aston Villa, Emiliano Buendia អាច​នឹង​ត្រូវ​អវត្តមា​នដល់ទៅ ៨ ខែដោយសារបញ្ហារបួសជង្កង់។

កីឡាករវ័យ ២៦ ឆ្នាំជម្រើសជាតិអាហ្សង់ទីនរូបនេះ បាន​ទទួល​រង​បញ្ហា​ជង្គង់​អំឡុង​ការ​ហ្វឹកហាត់​​កាល​ពី​ថ្ងៃពុធ ខណៈដែលអ្នកចាត់ការ Aston Villa លោក Unai Emery បានបញ្ជាក់ថា Buendia ទំនងជាត្រូវការវះកាត់ និងត្រូវសម្រាកស្ទើពេញមួយរដូវកាល។

Emiliano Buendia បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា ឪពុក​ម្តាយ​បាន​បង្រៀន​កាលពីនៅក្មេងថាកុំចុះចាញ់នឹងរឿងឧបសគ្គអ្វីមួយ ហើយនៅ​ពេល​នេះ​ជា​ពេល​វេលា​ត្រូវ​អនុវត្ត​ដំបូន្មាននេះហើយ។

Emiliano Buendia បានមកដល់ Aston Villa ផ្ទេរពី Norwich City ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ក្លិប​ ៣៣លានផោន និងបានក្លាយជាសមាជិកមិនអាចខ្វះបានរបស់ Aston Villa រដូវកាល​មុន​ក្នុង​ការ​កែប្រែក្រុមពីនៅក្បែបាតតារាងរហូតឡើងមកដល់លេខ ៧ ក្រោយចប់រដូវកាល និងបាន​ចូល​លេង​រាល់ការប្រកួតទាំងអស់នៅ Premier League ស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ហើយ​ក៏​បាន​ស៊ុត​បញ្ចូលទី ៣ គ្រាប់ផងដែរនៅពេលប្រកួតមិត្តភាព Pre-Season ថ្មីៗនេះ។

Aston Villa នឹងត្រូវបើករដូវកាលថ្មី English Premier League ដោយនឹងត្រូវទៅផ្ទះ Newcastle ថ្ងៃសៅរ៍នេះ៕ អត្ថបទ៖នាង សុភាវុធ




 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm