ប្រព័ន្ធអប់រំនៅក្នុងប្រទេសស៊ូដង់ត្រូវបានដួលរលំ ដោយសារសង្រ្គាម ខណៈការប្រយុទ្ធគ្នានៅតែបន្ត

2023/08/11 06:07:19 pm        62

ស៊ូដង់៖ ជម្លោះក្នុងប្រទេសស៊ូដង់ ដែលបានចាប់ផ្ដើមកាលពីពាក់កណ្ដាលខែមេសា បានរុញប្រព័ន្ធអប់រំដែលកំពុងទុនខ្សោយស្រាប់ផងនោះ ឲ្យដួលរលំ ដោយមានសាលាជាច្រើន បានបិទទ្វារ ឬ យកធ្វើជាកន្លែងស្នាក់នៅសម្រាប់ជនភៀសខ្លួន ហើយ ការប្រឡងបញ្ចប់ឆ្នាំថ្នាក់ជាតិសំខាន់បំផុត ត្រូវបានលុបចោល។ 

ជម្លោះនេះបានបង្កឲ្យមានការប្រយុទ្ធគ្នារាល់ថ្ងៃ នៅតាមផ្លូវនានាក្នុងរដ្ឋធានៅខាទុំ (Khartoum) ជាការកម្រើកឡើងវិញនៃការវាយប្រហារដែលមានគោលដៅជនជាតិភាគតិចនៅក្នុងតំបន់ ដាហ្វួរ (Darfur) និងការផ្លាស់ទីលំនៅរបស់មនុស្សជាង៤ លាននាក់នៅក្នុងប្រទេសស៊ូដង់ និងឆ្លងកាត់ព្រំដែនរបស់ខ្លួនចូលទៅកាន់ប្រទេសជិតខាងផ្សេងទៀត ។ 

យោងតាមអង្គការសហប្រជាជាតិ សាលារៀនយ៉ាងហោចណាស់៨៩កន្លែង ទូទាំងរដ្ឋចំនួន៧ កំពុងត្រូវបានប្រើប្រាស់ជាជម្រកសម្រាប់ពលរដ្ឋភៀសខ្លួន ដោយបង្កើនក្ដីបារម្ភថា កុមារជាច្រើននឹងពុំមានឱកាសចូលសាលានៅឆ្នាំសិក្សាថ្មីនិងអាចង្កឲ្យមានការកេញ្ចប្រវ័ញ្ចពលកម្មនិងរំលោភបំពានលើកុមារ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានលុបចោលការប្រលងបញ្ចប់ឆ្នាំដ៏សំខាន់នៅតាមសាលា នៅក្នុងតំបន់ទាំងឡាយដែលរងផលប៉ះពាល់ដោយសារសង្គ្រាម ។ 

មនុស្សមួយចំនួនក្នុងចំណោមអ្នកទាំងឡាយដែលបានរត់គេចចេញពីប្រទេសស៊ូដង់ កំពុងព្យាយាមចូលទៅសិក្សានៅតាមសាលារៀន និងសាកលវិទ្យាល័យនានានៅខាងក្រៅព្រំដែនរបស់ខ្លួន រួមទាំង នៅក្នុងប្រទេសអេហ្ស៊ីប ។ ប៉ុន្តែ នៅក្នុងប្រទេសឆាដវិញ ជាទីដែលមានជនភៀសខ្លួនជាង៣៧៧.០០០នាក់ បានទៅដល់ ពុំមានជម្រើសបែបនេះឡើយ។ 

លោក អារ៉ាហ្វា អ៊ីប្រាហ៊ីម (Arafa Ibrahim)ដែលជានិសិត្សពេទ្យជនជាតិស៊ូដង់ម្នាក់ នៅក្នុងប្រទេសឆាដ បាននិយាយថា ពួកគេ នឹងវិលទៅរកចំណុចសូន្យ ប្រើសិនបើ ពួកគេពុំបានរៀនសូត្រអ្វីសោះនោះ។ យោងតាមអង្គការជួយសង្រ្គោះកុមារ Save the children ពេលនេះ ចំនួនកុមារពុំបានចូលសាលាបានកើនឡើងពី៦ ,៩ លាននាក់ ដល់ ៩លាននាក់ ខណៈដែលកុមារគ្រប់អាយុចូលសាលារៀនជាង១លាននាក់ បានភៀសខ្លួន និងសាលារៀន យ៉ាងហោចណាស់សាលារៀនចំនួន ១០.៤០០កន្លែង ត្រូវបានបិទទ្វារ ចាប់តាំងពីការវាយប្រយុទ្ធគ្នាបានចាប់ផ្ដើម៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm