ជម្រកសត្វព្រៃ «ព្រៃឡង់» និងភ្នំណាមលៀរ ត្រូវបានរាជរដ្ឋាភិបាលកែប្រែទំហំដីបន្ថែម​ដើម្បីធានាការថែទាំងសត្វព្រៃ

2023/08/11 06:28:44 pm        203

ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ ហើយនិងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅខេត្តមណ្ឌលគិរី ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យបង្កើន ទំហំដីបន្ថែមទៀត ដើម្បី​ធានា​ការ​ថែ​រក្សា​ការពារ​នូវ​សត្វព្រៃ​ស្ថិត​នៅ​តំបន់​ភូមិភាគឦសានទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

កាលពីមុនដែនជម្រកសត្វព្រៃ«ព្រៃឡង់» គឺមានទំហំដី៤៣១ ៦៨៣ ហើយត្រូវ​រាជ​រដ្ឋាភិបាល​បង្កើន​ទៅ​ដល់៤៨៩ ៦៦៣ហិកតា ខណៈដែនជម្រកសត្វព្រៃភ្នំណាមលៀរ កែប្រែ​ពី​ផ្ទៃ​ដី​ទំហំ​៤៧ ៥០០ហិកតា មកផ្ទៃដីទំហំ៦៤ ៨៣៥ហិកតា ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២៣​នេះ​​បាន​បញ្ជាក់​ការ​ដែល​រាជ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កែប្រែ​ទំហំ​ដី​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ ខាងលើនេះគឺមានគោលបំណង ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធ​អេកូ​ឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ ដោយ​មាន​ការ​បំពេញ​លក្ខ​ខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណា​មួយ​ នៃ​សត្វ រុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួម​ចំណែក​កាត់​បន្ថយការ​ប្រែប្រួល​អាកាសធាតុ​ និង​ហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ, ផ្តល់​ផលិត​ផល​ និង​សេវា​កម្ម​ធម្មជាតិ​ សម្រាប់​ការ​ប្រើប្រាស់ប្រកបដោយនិរន្តរភាព, គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង​សហគមន៍​មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និង​ការ​រស់នៅដោយចីរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូច​ជា​សាធារណ​ជន​ក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និង​ធន​ធាន​ធម្មជាតិក្នុងតំបន់ជាដើម។

រាជរដ្ឋាភិបាលបានប្រគល់តួនាទីឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និង​គ្រប់​គ្រង​តំបន់​ដែន​ជម្រកសត្វព្រៃភ្នំណាមលៀរ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​​ដែល​​ជាប់ពាក់ព័ន្ធដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិប្រកបដោយនិរន្តភាព និងការរស់នៅដោយចីរភាព ស្របតាម​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិយុត្តជាធរមានផងដែរ។

លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការ​វិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែល​អនុ​លោម​តាម​ព្រះ​រាជ​ក្រឹត្យ​ស្តីពី​ការ​បង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមាន​អានុ​ភាព​អនុវត្ត​បន្ត​រហូត​ដល់​មាន​លិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

រាជរដ្ឋាភិបាលក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាល នៃ​គណៈនានា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារ​កិច្ច​រៀងៗ​ខ្លួន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថ​លេខា​តទៅផងដែរ។

បើយោងតាមអនុក្រឹត្យកែប្រែរបស់រាជរដ្ឋាភិបាល ដែលបានចេញផ្សាយជាសាធារណៈនោះ រហូត​មក​ដល់​ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ គឺមានដែនជម្រកសត្វព្រៃ និង​តំបន់​ឧទ្យាន​ជាតិ​ចំនួន​១៩​ហើយនៅទូទាំងប្រទេសកម្ពុជា ត្រូវបាន​រាជ​រដ្ឋាភិបាល​ចេញ​អនុ​ក្រឹត្យ​កែប្រែ​ដោយ​បង្កើន​ទំហំ​ដី និងឧទ្យាន មួយចំនួនតូចទៀតត្រូវបានកាត់ឃ្វៀលដី ដើម្បីធានាការថែរក្សា ការ​ពារ​សោភណ​ភាព​ធម្មជាតិ ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និង​សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ ដោយមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និង​ជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយ ធម្មជាតិជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm