មន្ត្រីជំនាញ៖ ស្ថានភាពទឹកទន្លេមេគង្គមិនទាន់បង្កបញ្ហាអ្វីទេ តែកំពុងតាមដានគម្រោងបើកទឹកនៅឡាវ

2023/08/11 06:58:16 pm        254

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពទឹកជំនន់នៅទន្លេមេគង្គ ​ក្នុងប្រទេសកម្ពុជា ពុំទាន់មានផលប៉ះពាល់​អ្វីគួរឲ្យកត់សម្គាល់នោះទេ ខណៈមន្ត្រីជំនាញ និងអាជ្ញាធរតាមខេត្តជាប់ទន្លេមេគង្គ កំពុងតាមដាន​យ៉ាង​យកចិត្តទុកដាក់ ​ចំពោះគម្រោងការបើកទំនប់​នៅប្រទេសឡាវ ។

ឯកឧត្តម សុទ្ធ គឹមកុលមន្នី មានប្រសាសន៍ថា ​យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា​​នឹងទទួលឥទ្ធិពលជ្រលងសម្ពាធទាប ​ជាក់ស្តែងស្ថានភាព​ទឹកទន្លេមេគង្គ​ស្រកបន្តិច ​ដោយសារទឹកដែលហក់ប៉ុន្មានថ្ងៃមុន​ បានហូរចូលព្រែក ទើបធ្វើឲ្យមិនទាន់មានការ​គំរាមកំហែង នៃការជន់លិចធ្ងន់ធ្ងរនោះទេ ។

ឯកឧត្តមបានបន្តថា ​ជាមួយគ្នានឹងការជូនដំណឹង ​របស់រោងចក្រវារីអគ្គិសនីស្រែពក៤ នៅ​ប្រទេសឡាវ ​ដែលគ្រោងបើកទ្វារទឹករបស់ខ្លួននៅសប្តាហ៍ក្រោយ គឺ​អាជ្ញាធរតាមបណ្តាខេត្ត​ជាប់ទន្លេមេគង្គ ​កំពុងបន្តតាមដានជាប់ជាប្រចាំ ​ដើម្បី​ត្រៀម​បង្ការ​ជម្លៀស​ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ​ស្ថានភាពទឹកទន្លេមេគង្គ ​មានកម្ពស់ ៧,៦៨ម៉ែត្រ ស្រកចុះ ០,០៨ម៉ែត្រ កំពស់ទឹកត្រូវប្រកាសអាសន្នកម្ពស់ ​១០,៧០ម៉ែត្រ,​ ទឹកទន្លេសេកុង ​មានកម្ពស់ ៤,២៥ម៉ែត្រ ស្រកចុះ​ ០,៩៤ម៉ែត្រ កម្ពស់ទឹកត្រូវប្រកាសអាសន្ន ​១១,៥០ម៉ែត្រ, ទន្លេសេសាន​ កម្ពស់ ៥,០៤ម៉ែត្រ ស្រកចុះ ​០,២០ម៉ែត្រ កម្ពស់ទឹកត្រូវប្រកាសអាសន្ន ​១០,៥០ម៉ែត្រនិងទំនប់វារីសេសាន កំពស់ទឹកប្រុងប្រយ័ត្ន៧៥,០០ម៉ែត្រ ។

គួរបញ្ជាក់ថា ​ចាប់ពីថ្ងៃទី៩ ដល់១៥ ខែសីហា ឆ្នាំ២០២៣ ​កម្ពុជា​ទទួលឥទ្ធិពលខ្សោយពីជ្រលង​សម្ពាធទាប ​ហើយបន្ទាប់មក​ គឺចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធ​សម្ពាធ​ទាបអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជាមួយខ្យល់​មូសុងនិរតីមធ្យម ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm