ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី នៅសណ្ឋាគា Athenee នៃទីក្រុងបាងកក ប្រទេសថៃ។
ក្នុងនាមជាប្រធានក្នុងអាណត្តិ ឯកឧត្តម គីម វីរៈ បានផ្តល់សុន្ទរកថា បើកកម្មវិធី និងធ្វើការប្រកាសផ្ទេរតួនាទី ជាប្រធានក្រុមប្រឹក្សាភិបាល ជូនដល់សាធារណៈរដ្ឋប្រជាមានិតចិន ដែលត្រូវមានតួនាទីបន្តវេនជាប្រធាន។
កិច្ចប្រជុំនេះមានសមាជិកចូលរួមសរុបចំនួន ៣២ រូប មកពីតំណាង មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី និង មកពីតំណាងប្រទេសចំនួន ៩ ដែលសមាជិក។ ក្នុងនោះមានប្រទេសចំនួន ៧ ចូលរួមដោយផ្ទាល់ និង ប្រទេសចំនួន ២ ចូលរួមតាមប្រព័ន្ធអនឡាញ៕



