អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញបានបន្តរងគ្រោះ ដោយសាររលកកម្ដៅលើកទីបីនៃរដូវក្តៅនេះកាលពីថ្ងៃព្រហស្បតិ៍ (១០ សីហា) ដោយទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឡើងដល់កម្រិត៤០អង្សាសេ (១០៤ហ្វារិនហៃ) នៅក្នុងតំបន់ភាគខាងត្បូង និងមេឌីទែរ៉ាណេមួយចំនួន។
ទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឌីជីថល បានកើនឡើងដល់កម្រិត៤៥អង្សាសេ (១១៣ហ្វារិនហៃ) នៅទីក្រុង Cordoba តំបន់ Andalusia ខណៈដែលសីតុណ្ហភាពនៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុងនេះបានឡើងខ្ពស់ជាង៤១អង្សាសេ ខណៈដែលអ្នកទេសចរទប់ទល់នឹងកម្ដៅដើម្បីរក្សាភាពត្រជាក់ដោយជ្រកក្នុងម្លប់ និងលុបលាងខ្លួនដោយទឹកត្រជាក់ពីប្រភពទឹកជាដើម។
បណ្តាប្រទេសនៅអ៊ឺរ៉ុបភាគខាងត្បូងបានកំពុងប្រឈមមុខនឹងសីតុណ្ហភាពកម្រិតបំបែកកំណត់ត្រាក្នុងរដូវក្តៅនេះ ដែលជំរុញឱ្យក្រុមអាជ្ញាធរព្រមានអំពីហានិភ័យសុខភាព ជាពិសេសចំពោះមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពស្រាប់ផងដែរ៕

