អ្នកជំនាញផ្នែកអប់រំ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីសុទ្ធតែមានបទពិសោធន៍ និងសក្ដានុពល

2023/08/11 07:17:11 pm        289

ភ្នំពេញ៖ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEY ​មើលឃើញ និងជឿជាក់លើ​សមត្ថភាព​បេក្ខភាពថ្នាក់ដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលក្នុង​អាណត្តិទី៧នេះ ដែលសុទ្ធតែជាថ្នាក់ដឹកនាំ​វ័យក្មេងមានបទពិសោធការងារ ​និងការអប់រំខ្ពង់ខ្ពស់ពីក្រៅប្រទេស ដែលអាចដឹកនាំនាវាកម្ពុជា​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​រឹតតែខ្លាំង​បន្ថែមទៀត នាពេលខាងមុខ។

លោក ម៉ិច សីហា ​បានលើកឡើងតាមរយៈកិច្ចសម្ភាស​ជាមួយទូរទស្សន៍ BTV​ នាព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣នេះថា ប្រទេសកម្ពុជា ​ក្រោយមការដឹកនាំរបស់សម្ដេចតេជោ ​ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាលអាណត្តិចាស់ ​បានធ្វើឱ្យប្រទេសកម្ពុជា ​មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ​មានការរីកចម្រើនជាបន្តបន្ទាប់។

លោកបន្តថា ​ដូច្នេះតាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ប្រទេសកម្ពុជា​ដែលមានស្រាប់ ​នឹងត្រូវបានដឹកនាំអនុវត្តដោយថ្នាក់ដឹកនាំជំនាន់​ក្រោយ​ដែល​មានមត្ថភាព និង​ចំណេះដឹង នឹងធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនរឹតតែខ្លាំងបន្ថែមទៀត​សម្រាប់​អាណត្តិទី៧នេះ។

បើតាមលោក ម៉ិច សីហា​ បច្ចុប្បន្ននេះបញ្ហាសេដ្ឋកិច្ចសាកលនៅកំពុងបន្ត និងមិនទាន់​មានភាព​ច្បាស់លាស់​នៅឡើយ។ប៉ុន្ដែប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់​សម្ដេច​តេជោ​ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ធ្វើឱ្យកម្ពុជា​រក្សា​បាននូវកំណើន​សេដ្ឋកិច្ចល្អប្រសើរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងនៅ​ក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា នៅឆ្នាំ ២០២៣នេះ ​សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ​ ដែលកំណើននេះត្រូវបានគាំទ្រ​ដោយការងើបឡើងវិញ​នៃវិស័យសំខាន់ៗដូចជា វិស័យ​កសិកម្ម វិស័យឧស្សាហកម្ម និង វិស័យសេវាកម្ម។ ​នេះបើ​តាម​លទ្ធផលនៃកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី​នាពេលកន្លងទៅ៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm