មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ ស្មើដល់ពលរដ្ឋត្រូវចូលរួមថែរក្សាអភិរក្សសម្បត្តិបេតិកភណ្ឌ​ទាំងអស់គ្នា

2023/08/11 08:41:00 pm        158

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ​បានអំពាវនាវស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា​ថែរក្សាអភិរក្សសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិដែលមាននៅសេសសល់តាមប្រាសាទនីមួយៗ ឱ្យបានគង់វង្ស​មិនត្រូវមានការជួញដូរ​ ឬក៏​ធ្វើឲ្យមានការបាត់បង់​នោះឡើយ។

លោកប្រធានមន្ទីរវប្បធម៌ ​និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ​បានឲ្យដឹងថា ​ក្នុងឆ្នាំ២០២៣នេះ សម្រាប់​ឆមាសទី១ មន្ទីរវប្បធម៌ ​និងវិចិត្រសិល្បៈខេត្ត​បានធ្វើការប្រមូល​វត្ថុបុរាណ​មកពីគ្រប់ទិស​ទី​តាម​ប្រាង្គប្រាសាទនានា ​ទីវត្តអារាម និងតាមរយៈប្រជាកសិករប្រទះរកឃើញ​ផ្តល់​ឱ្យ​មក​រក្សា​ទុក​នៅ​សារៈមន្ទីរបានចំនួន១២៦០រូប/ដុំ ក្នុងនោះបានចុះបញ្ជីរួចចំនួន២៧៧រូប​និង​ចុះបញ្ជី​ជាមួយ​នាយកដ្ឋានបានចំនួន៩៦៣រូប ស្មើ៧០ភាគរយ ​និងវត្ថបុរាណ​ដែលមិនទាន់​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​នៅក្រៅឃ្លាំងមានចំនួន១៧០រូបស្មើនិង៣០ភាគរយ។

លោកបន្តថា​ ក្រុមការងារមន្ទីរវប្បធម៌ប្រមូលមកពីតាមប្រាសាទនានា ​និងពីវត្តអារាម​ដែល​ព្រះសង្ឃ​ប្រគល់​ជូន រួមទាំង​បងប្អូនប្រជាពលរដ្ឋដែលជាកសិករប្រទះឃើញ​ប្រគល់ឱ្យ​រួមមាន៖ វត្ថុបុរាណរូប អំបែងចានបុរាណ ខ្អមបុរាណ រូបលហៈ ស្ពាន់លោងហិន រូបសំណាកធ្វើពីថ្មបាយក្រៀម និងវត្ថុបុរាណផ្សេងៗទៀត​ដែល​មានតម្លៃ និងអាយុកាលរាប់រយឆ្នាំ។

ជាមួយគ្នានោះដែរនៅថ្ងៃខាងមុខមន្ទីរគ្រោងនិងធ្វើការរៀបចំសម្ភារៈវត្ថុបុរាណទាំងអស់នេះសម្រាប់រក្សា​និង​អភិរក្សទុក​នៅក្នុងសារៈ​មន្ទីរនៅមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីជា​ការ​រួមចំណែក​មួយ​ ក្នុងការ​លើកស្ទួយវិស័យទេសចរ​ក្នុងស្រុកសម្រាប់ឲ្យប្អូនៗ​សិស្សានុសិស្ស​បាន​មកទស្សនា​ និងសិស្សាពីប្រវត្តិនៃរូបភាពវត្ថុបុរាណៗរួមទាំងប្រជាពលរដ្ឋបានដឹងពីវប្បធម៌​អរិយធម៌​របស់​ខ្មែរ​កុំឲ្យមានការបាត់បង់ផងដែរ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានរក ឬក៏ប្រទេះឃើញរូបសំណាក់​ដែលបាន​បន្សល់​ទុក​ពីបុរាណ សូមកុំមានការ​ជួយដូរ ត្រូវប្រគល់មកមន្ទីរ ឬមន្រ្តីមាន​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​របស់ខ្លួន ដើម្បីចូលរួម​អភិរក្ស​របស់​បងប្អូន​គឺ​មាន​តម្លៃស្នើ​ និងការថែរក្សាសម្បត្តិវប្បធម៌​បេតិកភណ្ឌរបស់ជាតិផងដែរ៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        119
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        62
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm