សង្គមស៊ីវិល៖ គណៈរដ្ឋមន្រ្តីថ្មីជាបញ្ញវន្តប្រកបដោយសក្តានុពលសម្រាប់ការដឹកនាំប្រទេស

2023/08/11 09:33:40 pm        228

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អង្គការលីកាដូ លើកឡើងថា ​ការរៀបចំគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ សុទ្ធតែជាបញ្ញវន្តប្រកបដោយសក្តានុពលសម្រាប់ការដឹកនាំប្រទេសឲ្យមានការីកចម្រើន។

នៅសល់រយៈប្រមាណ១១ ថ្ងៃទៀតប៉ុណ្ណោះ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧នឹងចាប់ផ្តើមដំណើរការ លោក អំ សំអាត ​នាយកប្រតិបត្តិអង្គការលីកាដូ ​បានឲ្យដឹងថា តាមរយៈសមាសភាពរៀបចំ​គណៈរដ្ឋមន្រ្តីថ្មី​របស់គណបក្សប្រជាជនកម្ពុជា ​ភាគច្រើនជាអ្នកជំនាន់ថ្មីនោះ និងដឹកនាំដោយ​ឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ​ភាគច្រើនជាបញ្ញវន្តប្រកបដោយថាមពល និងចំណេះដឹង។

លោក បង្ហាញសុទិដ្ឋិនិយមថា​ គណៈរដ្ឋមន្រ្តីថ្មីមានទាំងសក្តានុពល និងសមត្ថភាពដឹកនាំ​ប្រទេសផ្តល់​ជាវិជ្ជមាន ដូចជាវិស័យសេដ្ឋកិច្ចជាដើម។

មន្រ្តីជាន់ខ្ពស់អង្គការលីកាដូ បញ្ជាក់ថា ការ​បញ្ចូល​សមាស​ភាពគណៈរដ្ឋមន្រ្តីថ្មីទៅតាមក្រសួង​នីមួយៗ ​ពិតជាសាកសមនឹងជំនាញ ​ដើម្បីវឌ្ឍនភាពរីកចម្រើនរបស់ក្រសួងនីមួយៗផងដែរ។

ជាមួយគ្នាលោក ស៊ឹង សែនករុណា​ អ្នកនាំពាក្យសមាគមអាដហុក (Adhoc) បានទទួលស្គាល់​ពី​ចំណេះដឹង ​និងសមត្ថភាពរបស់ថ្នាក់​ដឹកនាំ​គណៈរដ្ឋមន្រ្តីថ្មី ​ដោយ​សារ​កម្រិត​វប្បធម៌​របស់​គណៈរដ្ឋមន្រ្តីថ្មីទាំងអស់​ឆ្លងកាត់ប្រទេសធំៗ និងជឿនលឿន។

សូមជម្រាបថា ​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នឹងបើកសម័យប្រជុំលើក១ ​និងលើកដំបូង នាថ្ងៃទី២១ ​និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ​ក្រោមព្រះរាជវត្តមាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ ​នរោត្ដម ​សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រកម្ពុជា រួមជា​មួយសមាជិក ​សមាជិកាសភាសរុប១២៥រូប ​ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការរៀបចំ​រាជរដ្ឋាភិបាល ​នីតិកាលទី៧ផងដែរ៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm