ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង ២៧ ពាន់លានដុល្លារ

2023/08/11 10:16:19 pm        199

ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ មាន​ទំហំទឹកប្រាក់សរុបជាង ២៧ ពាន់លានដុល្លារ ​ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង១៣ ពាន់លានដុល្លារ ​ខណៈការនាំចូលមានចំនួនជាង ១៤ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៣ នេះ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទំនិញជាមួយ​ប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេស​មួយ​ចំនួនផ្សេងទៀត​ គិតជាទឹកប្រាក់សរុបមានចំនួនជាង​ ២៧ ពាន់លានដុល្លារ ថមថយចុះក្នុង​រង្វង់ប្រមាណជាង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២ ។

ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ៧ខែ នេះ មានទំហំទឹកជាង ១៣ពាន់លានដុល្លារ ថយចុះជិត ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២២, ចំណែកប្រទេសសំខាន់ៗ​ដែលកម្ពុជា​នាំចេញមាន៖ សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ​៥ពាន់លានដុល្លារ, វៀតណាមជាង ១,៥ពាន់លានដុល្លារ, ចិន ៨១៤ លានដុល្លារ, ជប៉ុន ៥៦៦ លានដុល្លារ, ថៃជាង ៥៧៥ លានដុល្លារ, អាល្លឺម៉ង់ ៥១១ លានដុល្លារ, កាណាដា ៤៩៦ លានដុល្លារ, សិង្ហបុរីជាង ៤៤៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។

ចំណែកការទំនិញនាំចេញនៅក្នុងរយៈពេលនេះដែររួមមាន៖ ការនាំចេញ​សំលៀកបំពាក់ និង​គ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ, ម៉ាស៊ីន ​គ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំផ្សេងជិត ២ ពាន់លានដុល្លារ, សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ ជាង ១,៤ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក​ វត្ថុធ្វើពីរោម គ្រឿងប្រដាប់ប្រដារសម្រាប់ធ្វើដំណើរ និង​បរិក្ខាផ្សេងៗ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចេញមុខទំនិញ​សំខាន់ៗ​ជាច្រើនទៀតដូចជា​ ធញ្ញជាតិ, ស្បែកជើង ស្រោមជើង, គ្រឿងសង្ហា រឹម, កៅស៊ូ, និងផ្លែឈើជាដើម ។

ចំណែកការនាំចូលវិញ សម្រាប់រយៈពេល ៧ខែនេះដែរ ការនាំចូលទំនិញមកទីផ្សារកម្ពុជា មាន​ទំហំទឹកប្រាក់ជាង ១៤ពាន់លានដុល្លារ ថមថយចុះជាង​ ២៥ ភាគរយ ក្នុងនោះ​ចំពោះទំនិញ​នាំចូលរួមមាន៖ ការនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ៦,២ ពាន់លានដុល្លារ, វៀតណាមជាង ២ ១២៧ លានដុល្លារ, ថៃ ១,៦ពាន់លានដុល្លារ, ឥណ្ឌូនេស៊ី ៦៤៧ លានដុល្លារ, សិង្ហបុរី ៤៤៣ លានដុល្លារ ​ក្រៅពីនេះ​កម្ពុជា​ក៏បាន​នាំចូលទំនិញ​ផ្សេងៗ​ពី​ប្រទេសជាច្រើនទៀត​ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm