ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាបង្កើនសកម្មភាពទេ្វដងកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច នៅកម្ពុជា

2023/08/12 12:33:51 am        584

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញការប្តេជ្ញាបង្កើនសកម្មភាពទ្វេដង កំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា​ ដើម្បីបង្កើនសកម្មភាពថែរក្សា ការពារ អភិវឌ្ឍន៍ អភិរក្សជនជាតិដើមភាគតិច និងធានាបានការគ្រប់គ្រងដីសហគមន៍​ជនជាតិដើម​ភាគតិចឲ្យបានគង់វង្ស។

នៅក្នុងឱកាសប្រារព្វទិវាអន្តរជាតិជនជាតិដើមភាគតិច ខួបលើកទី៧៥ ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ SUN and Moon លោកស្រី នួន មុនីចិន្តា ប្រធាន​នាយកដ្ឋានអភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍​បាននិងកំពុងយកចិត្ត​ទុកដាក់​ដល់ជីវភាព​ការរស់នៅរបស់ភូមិសហគមន៍ជនជាតិដើម​ភាគតិច ដែលរស់នៅតាម​បណ្តាខេត្តចំនួន១៥ ដែលមានភូមិចំនួន៤៥៥ភូមិជនជាតិភាគតិច ឲ្យមានជីវភាព ការអភិរក្ស អភិវឌ្ឍន៍បានល្អប្រសើរ។

លោកស្រី បន្តថា គិតត្រឹមឆ្នាំ២០២៣នេះ ក្រសួងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណ​សហគមន៍​ជនជាតិដើមភាគតិច បានចំនួន១៧៧ភូមិជនជាតិ និងបានរៀបចំបទបញ្ជាផ្ទៃក្នុង​សម្រាប់​ជនជាតិដើមភាគតិចបានចំនួន៩៨សហគមន៍ ហើយនៅសល់២៧៩ភូមិទៀត គឺបាននឹងកំពុង​ពន្លឿន​រៀបចំ​ចេញលិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចទៀត​ ដើម្បីធ្វើការថែររក្សា អភិរក្ស អភិវឌ្ឍន៍ ​ឲ្យបានគង់វង្សនូវទំនៀមទំលាប់ ​ប្រពៃណីជនជាតិដើមភាគតិចទាំងអស់នោះ ឲ្យបានស្ថិតស្ថេរយូរអង្វែង ។

សូមបញ្ជាក់ថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ខួបលើកទី៧៥ ឆ្នាំ២០២៣ បាន​ប្រារព្ធ ក្រោមប្រធានបទ ​(លើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្ន និង​ភាពជាដៃគូរវាងជនជាតិដើម​ភាគតិច រដ្ឋាភិបាល ​សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍) និង ​(យុវជនជនជាតិដើមភាគតិច ជា​តួអង្គនៃការ​ផ្លាស់ប្តូរ ដើម្បីសិទ្ធិស្វ័យសម្រេច) ​ហើយតាមរយៈទិវានេះ បណ្តាញ​អង្គការសមាគមន៍​ជនជាតិដើមភាគតិចនៅកម្ពុជា ​ក៏បានស្នើសុំដៃគូរាជរដ្ឋាភិបាល ​សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ​ផ្សេងទៀត ​រួមទាំងភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ ​និងស្ថានទូតនានា ស្នើជួយ​បង្កើនការគាំទ្រដោយផ្ទាល់ និងលើក​កម្ពស់​ការដាក់​បញ្ចូលអង្គការ និងសហគមន៍ជនជាតិ​ដើមភាគតិច ​ក្នុងគោលបំណង ​ជំរុញការអភិរក្ស អភិវឌ្ឍន៍ប្រកបបចីរភាព និង ការយល់ដឹង​សិទ្ធជនជាតិ​ដើមភាគតិច ​ជាពិសេសស្ត្រី ​និងយុវជន ​ទាក់ទងការការពារប្រពៃណី និង​អត្តសញ្ញាណវប្បធម៌ ដើម្បីចូលរួមចំណែកលុបបំបាត់ ​ទម្រង់ការរើសអើង​ លើជនជាតិដើមតិច និង​ជំរុញផ្សព្វផ្សាយផលិតផលប្រពៃណី ​វប្បធម៌និងរបៀបការរស់នៅជនជាតិដើមភាគតិច៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm