រុស្ស៊ីបង្កើនសម្ពាធនៅភាគឦសានប្រទេសអ៊ុយក្រែន

2023/08/12 05:29:28 pm        82

រុស្ស៊ី ៖ កាលពីថ្ងៃសុក្រ រុស្ស៊ី បាននិយាយថា ខ្លួនបានធ្វើឱ្យប្រសើរឡើងនូវទីតាំងប្រយុទ្ធរបស់ខ្លួននៅជុំវិញទីក្រុង Kupiansk ភាគឦសានប្រទេសអ៊ុយក្រែន ជាកន្លែងដែលការរុលចូលទៅមុខរបស់ខ្លួនបានជំរុញឱ្យមន្ត្រីអ៊ុយក្រែនជម្លៀសប្រជាជនចេញ។ ទីក្រុងមូស្គូ បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងនៅភាគខាងលិចអ៊ុយក្រែនដោយបានបណ្តាលឲ្យក្មេងប្រុសអាយុប្រាំបីឆ្នាំម្នាក់ស្លាប់នៅក្នុងផ្នែកមួយរបស់ប្រទេសដែលភាគច្រើនរួចផុតពីការវាយប្រហារ។ ក្រុង Kupiansk និងតំបន់ជុំវិញនៃតំបន់ Kharkiv ភាគឦសានត្រូវបានដណ្តើមយកមកវិញដោយកងកម្លាំងរបស់ទីក្រុង Kyiv កាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែទីក្រុងមូស្គូបានវាយរុញច្រាន ដោយបង្ខំឱ្យអ៊ុយក្រែនចេញបញ្ជាការជម្លៀសជនស៊ីវិល។

យោងតាមក្រសួងការពារជាតិរបស់ទីក្រុងមូស្គូបានឲ្យដឹងថា អង្គភាពរុស្ស៊ីបានបន្តប្រតិបត្តិការវាយលុកនៅសមរភូមិមុខដ៏ធំទូលាយ និងធ្វើឱ្យស្ថានភាពយុទ្ធសាស្ត្រប្រសើរឡើង នៅក្នុងទីក្រុង Vilshana និង ទីក្រុង ភឺសូត្រាវណេវ៉េ(Pershotravneve) ភាគខាងកើតក្រុង Kupiansk ។ លោក សឺហ្គីវ ឈឺរ៉េវ៉ាទី(Sergiy Cherevaty) អ្នកនាំពាក្យកងកម្លាំងភាគខាងកើតរបស់អ៊ុយក្រែន បាននិយាយថា ស្ថានភាពនៅជុំវិញទីក្រុងមានការលំបាក ដោយទទួលឥទ្ធិពលពីក្រុមសត្រូវ ប៉ុន្តែត្រូវបានគ្រប់គ្រង។ មន្ត្រីអ៊ុយក្រែននៅក្រុង Kupiansk កាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យពលរដ្ឋនៅក្នុងតំបន់លំនៅឋានចំនួន៣៧កន្លែង ដែលស្ថិតនៅចន្លោះទីក្រុង និងខ្សែបន្ទាត់របស់រុស្ស៊ី ឱ្យជម្លៀសទៅកាន់ទីក្រុង Kharkiv ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រភាគខាងលិច ដែលពួកគេនឹងមានជម្រើសដើម្បីផ្លាស់ទីទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ។

ការជំរុញរបស់រុស្ស៊ីនៅក្រុង Kupiansk បានព្យាយាមបណ្តេញកងកម្លាំងអ៊ុយក្រែនចេញឆ្ងាយពីការវាយលុករបស់ទីក្រុងគីវ។ អ៊ុយក្រែនបានចាប់ផ្តើមការជំរុញដែលរំពឹងទុកខ្ពស់របស់ខ្លួនក្នុងខែមិថុនា បន្ទាប់ពីទទួលបានស្តុកសព្វាវុធរបស់ប្រទេសលោកខាងលិច ប៉ុន្តែបានតស៊ូក្នុងការរុលទៅមុខដោយប្រឈមការតស៊ូរបស់រុស្ស៊ីដ៏រឹងមាំ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm