បឹងកេត​បន្ដ​កំណត់ត្រា​ចាញ់ក្រោម​ថ្វី​ជើង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១-០

2021/05/24 06:21:31 pm        228

​បាល់ទាត់៖ ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត នៅ​មិនទាន់​ស្គាល់​ជ័យជម្នះក្នុង​ការ​ប្រកួត​ពានរ​ង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ រដូវ​កាល​ឆ្នាំ​២០២១ នេះ​ឡើយ ក្រោយ​បន្ដ​បរាជ័យ​ក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៣ ក្រោម​ថ្វី​ជើង​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល ១-០ នៅ​កីឡដ្ឋាន RSU ខេត្ត​សៀមរាប​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ម្សិលមិញ។​

​ជំនួប​ដ៏​តានតឹងវគ្គ​ទី​១ ក្រុម​ទាំងពីរ​មិន​មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ​ទេ ខណៈ​លេង​វគ្គ​ទី​២ បាន​ជាង ១៥​នាទី ខ្សែ​ការពារ​បឹងកេត ទេស សម្បត្តិ បាន​បង្ក​កំហុស​លើ​ខ្សែប្រយុទ្ធ​វ័យក្មេង ឡុង ម៉េង​ហាវ នាំ​ឲ្យ​អាជ្ញាកណ្ដាល​សម្រេច​ផ្ដល់​បាល់​ពិន័យ ១១​ម៉ែត្រ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ និង​ទាត់​បញ្ចប់​ទី​បានសម្រេច​ដោយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Da Cruz នៅ​នាទី​៦២។​ ​បន្ទាប់ពី​ត្រូវ​ក្រុម​អង្គ​រថា​យ​ហ្គឺ​របើក​ការ​នាំមុខ ១​គ្រាប់​មុន ក្រុម​កំពុង​ស្រែក​ឃ្លាន​ជ័យជម្នះ​នាគ​ខៀវ​បឹងកេត បាន​ព្យាយាម​វាយបក​កាន់​តែ​ខ្លាំង ព្រមទាំង​ការផ្លាស់ប្ដូរ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ចូល​ទៀត​ផង តែ​យ៉ាងណា​ក្រុម​ជើងឯក ៤​សម័យនេះ​មិន​អាច​បំបែក​ទម្រង់​លេង​របស់​ក្រុម​លោក Oriol Segura បាន​ឡើយ ហើយ​លទ្ធផល ១-០ នេះក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​តែម្ដង។​

​នេះ​គឺជា​កំណត់ត្រា​អាក្រក់​មួយ​របស់​ក្រុម​បឹងកេត ដែល​រង​បរាជ័យ ៣​ប្រកួត​ផ្ទួនៗ​បែបនេះ បន្ទាប់ពី ២​ប្រកួត​ដំបូង ក្រុម​ការពារ​តំណែង​ជើងឯក​នេះបាន​បរាជ័យ​ក្នុង​ទឹកដី ក្រោម​ថ្វី​ជើង​ក្រុម​ណាហ្គា​វើ​ល​ដ៏ ១-០ និង​ចាញ់​ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន ២-១ កាលពី​ថ្មីៗ​កន្លងទៅ។ ​ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​ពេញចិត្ត​ជា​ខ្លាំង ចំពោះ​លទ្ធផល​ដ៏​ល្អ​នា​ដើម​រដូវ​កាល ដ្បិត​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​នេះ ​បាន​ធ្វើ​ឲ្យ​ពួកគេ​បន្ដ​ឈរ​កំពូល​តារាង និង​មាន ១៣​ពិន្ទុ បន្ទាប់ពី​ឆ្លងកាត់ ៥​ប្រកួត​ឈ្នះ ៤ និង​ស្មើ ១ មិនទាន់​ស្គាល់​ពាក្យ​ចាញ់​ឡើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        79
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        88
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm