ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បើកវេទិកាធុរកិច្ចឆ្នាំ២០២៣

2023/08/12 06:02:12 pm        614

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសមាគមឧកញ៉ាកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែសីហានេះ បានរៀបចំវេទិកាធុរកិច្ចឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំធុរកិច្ចជាង ៤០០នាក់នៅកម្ពុជា ព្រមទាំងអង្គទូត និងសមាគមពាណិជ្ជកម្មអន្តរជាតិនានា។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងព្រឹត្តការណ៍នេះ បានមានប្រសាសន៍ថា វេទិកាធុរកិច្ចឆ្នាំ២០២៣ ដែលរៀបចំឡើងនៅពេលនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ចាំបាច់ និងរៀបចំទាន់ពេលវេលា ដើម្បីបង្ហាញនូវការខិតខំប្រឹងប្រែងនៃការអនុវត្តនូវអនុស្សារណៈដែលបានចុះហត្ថលេខារវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែឧសភាកន្លងទៅ ក្នុងភាពជាដៃគូសម្រាប់ការជំរុញធុរកិច្ច និងការវិនិយោគនៅកម្ពុជា។ ឯកឧត្តមបានបន្តថា សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តផែនសកម្មភាពរបស់ខ្លូន ដើម្បីជំរុញការទាក់ទាញការវិនិយោគទាំងបរទេស និងក្នុងស្រុកបន្ថែម ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈនិងអន្តរជាតិ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីឲ្យថ្នាក់ដឹកនាំវិស័យធុរកិច្ចជួបជុំគ្នា និងពិភាក្សាពីនិន្នាការថ្មីៗក្នុងសេដ្ឋកិច្ចកម្ពុជា។ អ្នកឧកញ៉ា បានបន្តថា ព្រឹត្តការណ៍នេះដែរ ក៏ជួយរឹតចំណងទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្នុងវិស័យធុរកិច្ចនានាឲ្យកាន់តែស្អិតរមួត និងជំរុញការសហការគ្នាក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។

ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងការអបអរសាទរដល់សមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តល់ជូននៅបុព្វសិទ្ធក្នុងកិច្ចការវិនិយោគធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយមានលក្ខណៈបច្ចេកទេស ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយនៅពេលមានដំណើរទស្សនកិច្ចទៅបរទេសក៏នឹងមានតំណាងរបស់សមាគមឧកញ៉ាកម្ពុជាត្រូវចូលរួមផងដែរ។

សូមបញ្ជាក់ថា ក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣នេះ ក៏មានរៀបចំជាការពិភាក្សាជាមួយវាគ្មិនអំពីប្រធានបទផ្សេងៗជាច្រើនផ្សេងៗគ្នា ដែលមានវាគ្មិនជំនាញៗដូចជា៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការបង្ហាញពាក់ព័ន្ធបទប្បញ្ញត្តិ ច្បាប់ និងវិនិយោគ, អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group បង្ហាញពាក់ព័ន្ធវិស័យភស្តុភារកម្ម និងដឹកជញ្ជូន, ឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន Tropicam Group បង្ហាញពាក់ព័ន្ធកសិ-ផលិតកម្ម, ឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បង្ហាញពាក់ព័ន្ធវិស័យវានភណ្ឌកាត់ដេរ ស្បែកជើង និងកាបូប, អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group បង្ហាញពាក់ព័ន្ធវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ច, ឧកញ៉ា វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប ប្រធានស្តីទីសមាគមអ្នកសាង់សង់កម្ពុជា បង្ហាញពាក់ព័ន្ធវិស័យសំណង់ និងធនាគារ, លោកស្រីឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បង្ហាញពាក់ព័ន្ធកម្មន្តសាល និងសហគ្រាសធុនតូចនិងមធ្យម និងបណ្ឌិត ឆេង គីមឡុង សេដ្ឋកិច្ចវិទូផ្នែកសេដ្ឋកិច្ច នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បង្ហាញពាក់ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងនៅក្នុងតំបន់៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm