តុលាការសម្រេចឃុំខ្លួនឧកញ៉ាហ៉ី គឹមហុង និងអង្គរក្ស៥នាក់ទៀត ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន

2023/08/12 06:31:55 pm        389

ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួន ឧកញ៉ាហ៉ី គឹមហុង និងអង្គរក្ស៥នាក់ទៀត ដាក់ពន្ធនាគារ PJ ជាបណ្តោះអា សន្ន បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរជាផ្លូវការរួចមក ។ ចំណែកអង្គរក្សចំនួន៨ នាក់តំណាងអយ្យការបានសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញ ដោយសំអាងហេតុមិនពាក់ពន្ធបទល្មើស ។ 

ជនត្រូវចោទទាំង៦នាក់នោះ មាន ៖ ១-ឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះលេខ៥១ដេ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជាប់ចោទពីបទឆបោក មានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ។ ទី២-ឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ប្រធានសន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី៣-ឈ្មោះ កែ វិច្ឆិកា ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី ៤-ឈ្មោះ ម៉ិច សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី៥-ឈ្មោះ ឈឹម សុភា ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ បើកបររថយន្ត និងសន្តិសុខក្រុមហ៊ុនពិភពដីមាស។ ទី៦-ឈ្មោះ ប៊ុត រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជំនួយការផ្នែកទីផ្សារ។ សូមបញ្ជាក់ថា ចំពោះទាំង៥ នាក់ ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា កាលពីម៉ោង៤ល្ងាចថ្ងៃ ទី០៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ឧកញ្ញា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនដីមាស និងបក្ខពួកចំនួន១៣នាក់ បន្ទាប់ពីមានប្រជាពលរដ្ឋរាប់រយនាក់ បានមកតវ៉ានៅទីស្នាក់របស់លោកឧកញ្ញា ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន នៅមុខស្នាក់ ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។ អ្នកតវ៉ាសុំចូលស្នាក់ការដើម្បីជាមួយឧកញ្ញា ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា បានប្រទូសរ៉ាយ និងប៉ះទង្គិចគ្នា និងវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ស្ថានការណ៍៕ 

អត្ថបទ ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm