UN ៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រ (ទី១១ ខែសីហា) ថា បុគ្គលិកសន្តិសុខរបស់អង្គការសហប្រជាជាតិចំនួន ៥នាក់ ដែលត្រូវបានចាប់ជំរិតក្នុងប្រទេសយ៉េម៉ែន ដោយក្រុមសកម្មប្រយុទ្ធអាល់កៃដាកាលពី១៨ខែមុន ត្រូវបានដោះលែងមកវិញហើយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ុ ហ្គូតឺរេស (Antonio Guterres) បានស្វា គមន៍ចំពោះការដោះលែងបុគ្គលិករបស់UNចំនួន៤នាក់មកពីប្រទេសយេម៉ែន និងម្នាក់មកពីប្រទេសបង់ក្លាដែស។
មន្ត្រីជាន់ខ្ពស់របស់UN នៅប្រទេសយេម៉ែន លោក ដាវីត ហ្គេ្រសលី ( David Gressly) បានជួបជាមួយបុគ្គលិកដែលត្រូវបានដោះលែង ហើយបានចូលរួមជាមួយពួកគេសម្រាប់កិច្ចប្រជុំជាមួយប្រធានក្រុប្រឹក្សា អន្តរកាលភាគខាងត្បូងនៃប្រទេសយ៉េម៉ែន ដែលកងកម្លាំងរបស់ពួកគេ បានជួយធានាការដោះលែងចំណាប់ខ្មាំងទាំងនោះ។
ក្រុមអាល់កៃដាដែលមានមូលដ្ឋាននៅយេម៉ែននៅឧបទ្វីបអារ៉ាប់ (AQAP) បានប្រើប្រាស់ជម្លោះរវាងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងពួកឧទ្ទាមហ៊ូធីដែលមានសម្ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបង្កើន ឥទ្ធិពលរបស់ខ្លួន។

