សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនមន្ត្រីបុគ្គលិក កាកបាទក្រហម១២៥នាក់

2023/08/12 10:05:39 pm        166

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្ដាល និងសាខារាជធានី-ខេត្ត ចំនួន១២៥នាក់ ដែលពិធីនេះប្រព្រឹត្តទៅ នៅអគារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពី សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ ឯកឧត្តម អនុប្រធាន អគ្គហេរញ្ញិក សមាជិកាគណៈ កម្មាធិការកណ្តាល មន្ត្រីទីស្នាក់ការកណ្តាល និងសាខា សរុបចំនួន ១៦២នាក់។

ក្នុងបរិយាកាសដ៏វិសេសវិសាលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវក្ដីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់គឿងឥស្សរិយយស និងមេដាយការងារជូន មន្ត្រី បុគ្គលិក ក្រុមប្រតិបត្តិថ្នាក់  កណ្តាល និងថ្នាក់សាខាចំនួន១២៥នាក់នេះ ដែលបានខិតខំប្រឹងប្រែង ដោយមិនខ្លាចការនឿយហត់ ជម្នះគ្រប់ឧបសគ្គ យកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ ក្នុងគ្រប់កាលៈទេសៈ មិនថាយប់ឬថ្ងៃ ដើម្បីបុព្វហេតុមនុស្សធម៌ អស់រយៈពេលច្រើនជាង ២០ឆ្នាំកន្លងទៅនេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា “ពិធីបំពាក់គ្រឿងឥស្សរិយយស នៅថ្ងៃនេះ ជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ ព្រមទាំងអំណរគុណយ៉ាងជ្រាលជ្រៅ ពីគណៈកម្មាធិការកណ្តាល និងពី សម្តេចផ្ទាល់ ដោយមានការប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសពី ព្រះករុណា ព្រះមហាក្សត្រ និងមេដាយការងារពីរាជ  រដ្ឋាភិបាលកម្ពុជា តាមការស្នើសុំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ 

សម្តេចបន្តថាមន្ត្រី បុគ្គលិក ដែលបានទទួលគ្រឿងឥស្សរិយយស សុទ្ធតែបានរួមកម្លាំងសាមគ្គីតស៊ូ នៅក្នុងបេសកកម្មមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ គឺចាប់តាំងពីកម្លាំងកាយនៅរឹងមាំ រហូតអ្នកខ្លះបានចូលនិវត្តន៍ អ្នកខ្លះបានបាត់បង់កាយសម្បទា ក្នុងការបំពេញការងារតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា” តាមរយៈការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, វិបត្តិភ័យ, ការប្រែប្រួលអាកាសធាតុ, ការការពារបរិស្ថានធម្មជាតិ, ការថែទាំសុខភាពក្នុងសហគមន៍, ជាពិសេសក្នុងរយៈពេលប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ១៩ រហូតយើងទាំងអស់គ្នាអាចទទួលបានជោគជ័យ និងបានបើកប្រទេសឡើងវិញ ព្រមទាំងបាននិងកំពុងស្ការ ពន្លឿនកំណើនសេដ្ឋកិច្ច តាមប្រក្រតីភាពគន្លងថ្មី សំដៅរក្សាលំនឹងជីវភាព និងលើកស្ទួយការរស់នៅរបស់ប្រជាជន ជាពិសេសអ្នកងាយរងគ្រោះបំផុត។ ការចូលរួមរបស់មន្ត្រី បុគ្គលិកទាំងអស់ នឹងត្រូវកត់ត្រាទុកនៅក្នុងប្រវត្តិ នៃការអភិវឌ្ឍ កាកបាទក្រហមកម្ពុជា តាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្ដេចប្រធាន បានដាក់ចុះស្របតាមយុទ្ធសាស្រ្ត កាកបាទក្រហមកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។“

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ផងដែរថា “ការលះបង់ និងឆន្ទៈ មនសិការនៃការប្ដេជ្ញាចិត្តតស៊ូជម្នះឧបសគ្គរបស់មន្ត្រី បុគ្គលិកទាំងអស់ គឺជាគំរូ និងជាកេរដំណែលដ៏ល្អ សម្រាប់យុវជនជំនាន់ក្រោយៗទៀត ហើយដែលបច្ចុប្បន្ននេះ យុវជនយើងបាននិងកំពុង ចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គម ការងារមនុស្សធម៌ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ ។ល។ ដែលក្នុងនោះចំនួនស្ត្រីចូលរួមក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបំពាក់ជូននាពេលនេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ជាប់ក្រអៅបេះដូង របស់មន្ត្រីបុគ្គលិកទាំងអស់គ្នា និងជាគំរូលើកទឹកចិត្ត ដល់មន្ត្រីបុគ្គលិក ដែលបាននិងកំពុងបន្តបំពេញការងារ ឱ្យកាន់តែមានឆន្ទៈមោះមុត បំពេញភារកិច្ចក្នុងស្មារតីការងារជាក្រុម និងទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងបុព្វហេតុមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាប្រយោជន៍ដ៏ឧត្ដុង្គឧត្តមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសុខសន្តិភាព និងដើម្បីមនុស្សជាតិលើភពផែនដីទាំងមូល។

សូមបញ្ជាក់ថាគ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបំពាក់ជូនមន្ត្រី បុគ្គលិកនាពេលនេះសរុបទាំងអស់ ១២៥នាក់ មកពី២១សាខារាជធានី ខេត្ត រួមមានគ្រឿងឥស្សរិយយសជាតូបកាចំនួន១៨ ក្នុងនោះមន្ត្រីថ្នាក់កណ្តាលចំនួន ៦ និងមន្ត្រីថ្នាក់សាខាចំនួន ១២ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ សម្រាប់មន្ត្រីថ្នាក់កណ្ដាល ចំនួន ៧។ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា សម្រាប់មន្ត្រីថ្នាក់កណ្តាលចំនួន ៣ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា សម្រាប់មន្ត្រីថ្នាក់កណ្តាលចំនួន ១២ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ សម្រាប់មន្ត្រីថ្នាក់កណ្តាលចំនួន ១ និងថ្នាក់សាខាចំនួន ៦ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ សម្រាប់មន្ត្រីថ្នាក់កណ្តាលចំនួន ១៩ និងមន្ត្រីថ្នាក់សាខាចំនួន ១៦ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា សម្រាប់មន្ត្រីថ្នាក់សាខាចំនួន ២ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ សម្រាប់មន្ត្រីថ្នាក់សាខាចំនួន ១២ មេដាយការងារ សម្រាប់មន្ត្រីថ្នាក់កណ្តាលចំនួន១២ និងមន្ត្រីថ្នាក់សាខាចំនួន ១៧។ សាខានិងមន្រ្តីបុគ្គលិកដែលមិនទាន់ទទួលបាននាឱកាសនេះ និងបន្តទទួលនាឱកាសក្រោយៗទៀត។

ជាចុងក្រោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរដល់ គណៈកម្មាធិការកណ្តាល មន្ត្រី កាកបាទក្រហមកម្ពុជាទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទៈ សំ ងីម​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm