ផ្សារ​រដ្ឋ​ចាប់​ផ្តើម​បើក​ដំណើរការ​ឡើងវិញ ដោយ​អនុវត្ត​ម៉ឺងម៉ាត់​វិធានការ​ណែនាំ​សុខាភិបាល​

2021/05/24 06:34:26 pm        597

ភ្នំពេញ ៖ ​ ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ ​ក្រោយ​ត្រូវ​បាន​បិទ​បណ្តោះ​អាសន្ន​មួយរយៈ​។ ​ការបើក​ដំណើរការ​ផ្សារ​ឡើងវិញ​នេះ អនុវត្ត​តែ​ចំពោះ​ការលក់ដូរ​ចាំបាច់​ប៉ុណ្ណោះ​ ដូចជា​ គ្រឿង​ឧបភោគ​បរិភោគ​ជាដើម ​ដោយ​គោរព​តាម​វិធាន​ណែនាំ​របស់​អាជ្ញាធរ​។

សាលា​រាជធានី​ភ្នំពេញ ​បាន​​បញ្ជាក់ថា ការអនុញ្ញាត​បើក​ផ្សារ​រដ្ឋ​ឡើងវិញ​នេះ អនុវត្ត​តែ​ចំពោះ​អាជីវករ​លក់​ម្ហូបអាហារ ​ គ្រឿង​ឧបភោគបរិភោគ​តែប៉ុណ្ណោះ ​និង​ត្រូវ​ចូលរួម​អនុវត្តតាម​ការណែនាំ​ដូចជា ការ​ពាក់​ម៉ាស រក្សា​គម្លាត ​និង​កំណត់​ចំនួន​អតិថិជន​ចេញ​-​ចូល​ផ្សារ​ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅ​នឹង​ទំហំ​ផ្សារ​។

ទាក់ទង​ការបើក​ដំណើរការ​ផ្សារ​ឡើងវិញ​នេះដែរ អា​ជីវករ​ផ្សារ​ធំថ្មី ​បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ ​ និង​សង្ឃឹមថា ​អាជីវករ​ផ្សារ ​និង​ប្រជាពលរដ្ឋ​ចូលរួម​គោរព​តាម​ការណែនាំ​វិធានការ​សុខាភិបាល​ទាំង​អស់គ្នា ​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ដែល​នាំ​ដល់​ការ​បិទ ​ឬ​ផ្អាក​អាជីវកម្ម​ម្តង​ទៀត​។

ប្រធាន​គ្រប់គ្រង​នៃ​ផ្សារ​ធំថ្មី ​បាន​បញ្ជាក់ថា ​ជាការ​កត់សម្គាល់​ក្នុង​ថ្ងៃ​បើក​ដំណើរការ​ថ្ងៃ​ដំបូង​នេះ ឃើញថា​ ទាំង​បងប្អូន​អាជីវករ និង​អតិថិជន ​បាន​គោរព​តាម​ការណែនាំ​បាន​យ៉ាង​ល្អ​ ពិសេស​គោរព​តាម​ប្រសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ ៣​ការពារ ​ និង​៣​កុំ​។ ​ចំពោះ​ការអនុវត្ត​វិធាន​សុខាភិបាល​ លោកស្រី ​បាន​​ឲ្យ​ដឹង​ទៀតថា ចំនួន​អតិថិជន​ដែល​អនុញ្ញាត​ឲ្យ​ចូល​ផ្សារ​ដើម្បី​ទិញ​ទំនិញ​ក្នុង​មួយ​លើក​តែ​ចំនួន​ជាង​៤០០​នាក់​ប៉ុណ្ណោះ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​។

សូមជម្រាបថា ក្នុងអំឡុងពេល​នៃ​ចាប់​ផ្តើម​បើក​ដំណើរ​ផ្សារ​រដ្ឋ​ទាំងអស់​ឡើងវិញ​នេះ ​សាលា​រាជធានី​ភ្នំពេញ​បាន​ក្រើន​រម្លឹក​ថា អា​ជីវករ ​សន្តិសុខ បុគ្គលិក ​កម្មករ អតិថិជន ​ និង​ជន​ឡាំង​ឡាយ​ដែល​មាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ​ត្រូវ​មាន​កាតព្វកិច្ច​ពាក់​ម៉ាស ​ និង​រក្សា​គម្លាត​សុវត្ថិ​ភាពជា​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​ប្រសិនបើ​ករណី​ពួកគាត់​មិន​ចូលរួម​សហការ​នោះទេ ​នឹង​ទទួលរង​ការ​ផាកពិន័យ​ជា​ទឹកប្រាក់ ​ និង​សេចក្តី​ប្រកាស​អន្តរក្រសួង​ចំពោះ​ជនល្មើស​ដែល​មិន​គោរព​តាម​ការណែនាំ​៕


​អត្ថបទ​ ៖ បូរ៉ា​វី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm