រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាព «ប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ)» ដោយមានផ្ទៃដីជាង ២ពាន់ហិកតា

2023/08/13 04:00:44 pm        830

រាជរដ្ឋាភិបាលកម្ពុជា បាន​ចេញ​អនុក្រឹត្យ​ដោយ​បង្កើត​តំបន់​ការពារ​ទេសភាព «ប្រាសាទ​បាកាន​(ព្រះខ័នកំពង់ស្វាយ)» ដែលស្ថិតនៅភូមិសាស្រ្តស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយ​មាន​ផ្ទៃ​ដី​ចំនួន​២.១២៤ហិកតា ខណៈការបង្កើតនេះគឺដើម្បីការថែរក្សា និងការពារសោភ័ណ្ឌភាពធម្មជាតិ ថែ​រក្សាការពារវប្បធម៌ ប្រៃពៃណី និងធនធានធម្មជាតិជាដើម។

យោងតាមអនុក្រឹត្យ ដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បាន បញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់ការពារទេសភាពនេះ គឺ​មាន​គោល​បំណង​ធានា​ការថែរក្សា និងការពារសោភ័ណ្ឌភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌, ផ្តល់ផលិតផល និង​សេវា​កម្ម​ធម្ម​ជាតិ​ សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព,ថែរក្សាការ ពារលំនឹងបរិស្ថានធម្មជាតិក្នុងតំបន់ប្រាសាទ, លើក​កម្ពស់​ការ​ចូល​រួម​របស់​សហគមន៍មូលដ្ឋានក៏ដូចជា សាធារណៈជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និង​ការអភិវឌ្ឍជីវៈចម្រុះ និងធនធាន ធម្ម ជាតិក្នុងតំបន់, និងថែរក្សាការពារវប្បធម៌ ប្រពៃណី​ការ​អភិវឌ្ឍ និង​សារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍ មូលដ្ឋានជាដើម។

អនុក្រឹត្យក៏បានបញ្ជាក់ផងដែរថា ផ្ទៃដីនៃអនុក្រឹត្យតំបន់ការពារទេសភាព «ប្រាសាទ​បាកាន​(ព្រះខ័នកំពង់ស្វាយ)»នេះមិនរួមបញ្ចូលដីកម្មសិទ្ធឯកជន និងដីប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។ រាជរដ្ឋា ភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់​គ្រង​តំបន់​ការពារ​ទេសភាព«ប្រាសាទ បាកាន(ព្រះខ័នកំពង់ស្ថាយ)»ដោយសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះវិហារ និង កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បី​ធានា​កិច្ច​គាំ​ពារ​បរិស្ថាន ការភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និង​ការ​ប្រើប្រាស់​ធន​ធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាពផងដែរ។

 រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋ​មន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋមន្រ្តីគ្រប់ក្រសួង ប្រធាន​ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យ​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ចាប់​​ពី​ចុះហត្ថលេខានេះតទៅផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        81
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm